​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ខ្វះ​សោ​ភ័​ណ្ឌ​ភាព​គ្មាន​ភ្លើង​បំភ្លឺ​ពេលយប់​អាច​បង្ក​គ្រោះថ្នាក់​

508

(​ព្រៃវែង​)៖​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​ដែល​ផ្លូវជាតិ​លេខ​៨​បានធ្វើ​រួច​ដោយ​ក្រាល​កៅស៊ូ​។​ប៉ុន្តែ​គេ​សង្កេតឃើញ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ដែលជា​កន្លែង​ផ្លូវបំបែក​ជា​បួន​ត​ភ្ជាប់​ជាតិ​លេខ​៨​និង​ផ្លូវជាតិ​លេខ​១១​។​ស្ថិតនៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១​ឃុំ​ស្វាយ​អ​ន្ទ​រ​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង គឺ​ពុំមាន​សោ​ភ័​ណ្ឌ​ភាព​ទីធ្លា​ស្អាត ឬ​ភ្លើង​បំភ្លឺ​ពេលយប់​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​​ទោះបីជា​យ៉ាងណា​អាជ្ញាធរ បានស្នើ​ទៅ​ភាគី​ចិន​ដែល​បានធ្វើ​ផ​ផ្លូវ​នេះ​ឱ្យជួយ​ជុល​ធ្វើ​ថ្មី​វិញ ជាមួយ​ផ្លូវជាតិ​លេខ​១១​ដែរ​។​

​បច្ចុប្បន្ន​ពលរដ្ឋ​និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទី​នោះបាន​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្តព្រៃវែង​មេត្តាជួយ​ដាំ​បង្គោល ឬ​ដាក់​រូបសំណាក់ ប្រព័ន្ធ​អគ្គីសនី កែលម្អរ និង​ជួសជុល​ទីធ្លា រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព ស្អាត​មាន​ផ្លាកសញ្ញា​ត្រឹមត្រូវ​។​
​ដើម្បី​ជាវ​វាង​គ្រោះថ្នាក់​ផ្សេង​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើតជា​យថាហេតុ​ជាពិសេស​ពេលយប់​។​

​ពលរដ្ឋ​បន្តថា​ដោយសារតែ​អត់​មាន​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ចំណុច​រង្វង់​មូល​ដែលជា​កន្លែង​ផ្លូវ​កោង​នេះ​ទើប​យប់​ឡើង​ងងឹត​មើលមិនឃើញ​ឃឿន​រង្វង់​មូល​។​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឬ​បើកឡាន​បើក​បុក​ហោះ​ឡើង​កាត់​លើ​ឃឿន​រង្វង់​មូល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ជា​ញឹកញាប់​ផងដែរ​។​
ហេតុដូច្នេះ​ហើយ​ទើប​ពួកគាត់​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​.​ខេត្ត​មេត្តាជួយ​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​ជុំវិញ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​នេះ​ឲ្យ​ផង​ព្រោះ​យប់​ឡើង​មាន​ឡានធំៗ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រើនណាស់​ហើយ​ពេល​ថ្ងៃ​ក៍​មិនសូវ​កើតមាន​គ្រោះថ្នាក់​ដែរ​ច្រើនតែ​ពេលយប់​។

ពាក់​ព​ន្ធ័​បញ្ហា​ខាងលើនេះ​លោក​ប៉ិច​សុង​អភិបាលស្រុក​ស្វាយ​អ​ន្ទ​រលោក​ក៏​ទទួលស្គាល់​ដែរ​ថា​ពិតជា​ឧស្សាហ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីនោះ​មែន​។​ឯ​រឿង​រង្វង់​មូល​នេះ​លោក​បានស្នើ​ទៅ​(​ចិន​)​ឲ្យ​គេ​ជួយ​ធ្វើ​ហើយ​។​ប៉ុន្តែ​រង់ចាំ​ចិន​គេ​ហែក​ពង្រីក​ផ្លូវជាតិ​លេខ​១១​សិន ទើប​បន្តធ្វើ​រង្វង់​មូល​នេះ​ខណៈ​សំណើរ​របស់លោក​ចិន​បាន​យល់ព្រម​។

លោក​បញ្ជាក់ថា រង្វង់​មូល​នេះ​ទំហំ​បច្ចុប្បន្ន​៤០​ម៉ែត្រ លុះ​ធ្វើ​លើក​ក្រោយនេះ​និង​បង្រួម​ឲ្យ​នៅត្រឹម​៣០​ម៉ែត្រ​ដើម្បី​ឲ្យ​ផ្លូវ​ទូលាយ​ជាង​មុន​។ ហើយ​ពេលធ្វើ​គឺ​រៀប​ឃឿន​ថ្ម​ចាក់សាប​បេតុង​ចំពោះ​ការដាក់​តាំង​ភ្លើង​ឬ​រូបសំណាក់​លោក​និង​រក​សប្បុរសជន​ឲ្យ​ជួយ​ពេល​ក្រោយ​៕S/​ដោយ​៖​ចាន់ ថន​

​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ខ្វះ​សោ​ភ័​ណ្ឌ​ភាព​គ្មាន​ភ្លើង​បំភ្លឺ​ពេលយប់​អាច​បង្ក​គ្រោះថ្នាក់​