​រញ្ជួយ​ដី​កម្លាំង​៥,២ រិ​ច្ឆ​ទ័​រ កើតឡើង​នៅ​ជប៉ុន ភាគខាងត្បូង​

756

​រញ្ជួយ​ដី​កម្លាំង​៥,២ រិ​ច្ឆ​ទ័​រ បានកើត​ឡើង​នៅ​កោះ​ឃ្យូស៊ូ ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​ទី​១១​ខែកក្កដា ប៉ុន្តែ​មិនមាន​ការព្រមាន​អំពី​រលក​សមុទ្រ​ស៊ូ​ណា​ម៉ិ​ទេ ហើយ មិនមាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ការស្លាប់​និង​របួស ឬ​ការខូចខាត​នោះទេ​។​

ទូរទស្សន៍​NHK បាន​និយាយថា រញ្ជួយ​ដី​នេះ បានកើត​ឡើង​នៅឯ​នាយ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​កា​ហ្គោ​ស៊ី​ម៉ា​។​

ក្រុម​អ្នកសិក្សា​ភូមិសាស្ត្រ​របស់​អាមេរិក បាន​និយាយថា ចំណុច​រញ្ជួយ​ដី​នេះ គឺ​ស្ថិតនៅ​ចម្ងាយ​១៤​គីឡូម៉ែត្រ​ពី​ភាគ​និរតី​នៃ​ទីក្រុង​តា​រូ​មី​ហ្ស៊ូ ក្នុង​ជម្រៅ​ដី​ជាង​១៦​គីឡូម៉ែត្រ​៕ ​ដោយ ៖សុខា

រញ្ជួយ​ដី​កម្លាំង​៥,២ រិ​ច្ឆ​ទ័​រ បានកើត​ឡើង​នៅ​កោះ​ឃ្យូស៊ូ ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​ទី​១១​ខែកក្កដា