​រដូវប្រាំង​នេះ​ពិតជា​ក្តៅ​ខ្លាំង​

362
ចែករម្លែក
  • 110
    Shares

ដោយៈ ប​.​ខុន / ភ្នំពេញៈ យោងតាម​ទិន្នន័យ​អាកាសធាតុ​ដែល​ប្រមូល​បានមកពី​គ្រប់ទិសទី​របស់​អ្នកជំនាញ​ឧតុនិយម បង្ហាញ​ឲ្យ​ឃើញថា នៅក្នុង​រដូវប្រាំង​នេះ ធាតុអាកាស​អាច​នឹង​ក្តៅ​ខ្លាំង​ជាង​ការរំពឹងទុក ហើយ​ក្តៅ​ហួតហែង​អូសបន្លាយ​ពេល​យូរ ពេល​ភ្លៀង​មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន​។​

មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យមើល​ការងារ​ជួសជុល និង​ស្តារឡើងវិញ​ទំនប់​អាងទឹក​ក្រាំងស្វាយ មាន​ប្រវែង ៦០០ ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ​លូ​ជ្រុង​ចំនួន ២ កន្លែង (​រូបថត​ក្រសួង​ធនធានទឹក​)

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា យោងតាម​ទិន្នន័យ​អាកាសធាតុ ដែល​ប្រមូលបាន​ដោយ​ក្រុម​អ្នកជំនាញ​សម្រាប់​ពេលខាងមុខ​បានបង្ហាញ​ឲ្យ​ឃើញថា សីតុណ្ហភាព​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច និង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​បន្ត​ស្ថិតក្នុង​កម្រិត​អវិជ្ជមាន ពោលគឺ​នៅតែមាន​និន្នាការ​ងើបឡើង​រហូតដល់​ខែសីហា​។ សីតុណ្ហភាព​នៅលើ​មហាសមុទ្រ​ឥណ្ឌា មាន​លក្ខណ​:​ត្រ​ដំ​ត្រសង​នឹង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​( វិជ្ជមាន )​គួបផ្សំ​នឹង​ទិន្នន័យ​ផ្សេងៗ​ទៀត ។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា ការ​ព្យាករ​រយៈពេល​វែង​បង្ហាញ​ឲ្យ​ឃើញថា ធាតុអាកាស​អាច​នឹង​ក្តៅ​ហួតហែង​ជាពិសេស​ចាប់ពី​ចុងខែ​មីនា ដល់​ពាក់កណ្តាល​ខែឧសភា (​រយ​:​ពេល​ក្តៅ​យូរ​និង​ក្តៅ​ជាង​ឆ្នាំ​២០១៨)​។ ចំណែកឯ​ស្ថានភាព​ភ្លៀង​វិញ នៅក្នុង​ខែ​ចែ​ត្រ​អាចមាន​ភ្លៀង​កក់ខែ​តិច localize rain និង​រមែង​មាន​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ច្រើន​នៅ​អំឡុងពេល​ភ្លៀង​(​ច្រើនជាង​ឆ្នាំ​២០១៨)​។​

​លោក​ចាន់ យុ​ត្ថា បាន​និយាយ​ឲ្យ​ដឹង​ទៀតថា រដូវវស្សា​ឆ្នាំនេះ​នឹង​ចាប់ផ្តើម​មកដល់​នៅ​ពាក់កណ្តាល​ខែឧសភា​។ អាស្រ័យ​ដោយ​អាកាសធាតុ​ក្តៅ​ក្នុង​ខែ​ចែ​ត្រ ធ្វើ​ឲ្យ​បន្ត​មាន​បាតុភូត​Thunderstorm កើតឡើង​ច្រើន​ក្នុងអំឡុងពេល​មាន​ភ្លៀង និង របាយ​ទឹកភ្លៀង​មិនបាន​រាយប៉ាយ​ល្អ​ទេ តែ​ចាប់ពី​ពាក់កណ្តាល​រដូវវស្សា​(​ចាប់ពី​ដើមខែ​សីហា​) ទៅ​ស្ថានភាព​ភ្លៀង​ទាំង​ការ​រាយប៉ាយ និង​បរិមាណ​នឹង​ត្រឡប់មក​អំណោយផល​ល្អ​វិញ​៕ ល​