​រដូវ​កាល​ស្ដ្រ​រ​ប៊ែ​រី​ត្រឡប់​មកវិញហើយ​នៅ​ហាង​ការ៉េម ស្វិ​ន​សិន​

272
ចែករម្លែក
  • 9
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ហាង​ការ៉េម ស្វិ​ន សិន បាន​ដាក់លក់​ការ៉េម​ថ្មី​ញុំ​ា​ជាមួយ​ផ្លែ​ស្ដ្រ​រ​ប៊ែ​រី​ស្រស់ ដើម្បី​បំពេញតម្រូវការ​ដល់​អ​តិ​ថិ​ជន​ក្នុង​រដូវ​កាល​ស្ត្រ​ប៊ែ​រី​នេះ ។​កញ្ញា នង បូ​ផា ជា​អតិថិជន​ជាប្រចាំ ហាង ការ៉េម ស្វិ​ន​សិន​បាន​ឲ្យ​ដឹងថា​“​ហាង​ការ៉េម​ស្វិ​ន​សិន​តែងតែមាន​ការ៉េម​ថ្មី​ជានិច្ច​សម្រាប់​អតិថិជន ដូចជា​ការ៉េម​បែប​ផ្លែ​ស្ដ្រ​រ​ប៊ែ​រី​ស្រស់​នេះ​មាន​រសជាតិ​ឆ្ងាញ់​និង​ប្លែក​មាត់​តែម្ដង​។​នាង​ខ្ងុំ​តែងតែ​ទទួលបាន​នៅ​រសជាតិ​និង​ការ៉េម​ថ្មីៗ​ជាច្រើន​ដែល​ហាង​ការ៉េម​ដទៃ​គ្មាន​ដូចជា​ការ៉េម​ខ្ទះ​ក្ដៅ​និង​ប៊ី​ង​សូ​ជាដើម​។​”​។
​បើតាម​ប្រសា​ស៍រ​បស់​អ្នកនាង ថា សុ​ខាវ​ត្តី ប្រធានស្តីទី​គ្រប់គ្រង​ប្រចាំ​ហាង​ការ៉េម ស្វិ​ន សិន កម្ពុជា បាន​ឲ្យ​ដឹងថា​ជា​រៀងរាល់ឆ្នាំ​ហាង​ការ៉េម​ស្វិ​ន​សិន​តែងតែ​ណែនាំ​ការ៉េម​ថ្មី​បែប​ស្ដ្រ​រ​ប៊ែ​រី​ស្រស់ៗ​ទៅកាន់​អតិថិជន ជា​តម្រូវការ​បន្ថែម​នៅ​អំឡុងពេល​ផ្លែ​ស្ដ្រ​រ​ប៊ែ​រី​ស្រស់​។

អ្វីដែល​ប្លែក​សម្រាប់​ការ៉េម​នេះ គឺ​ត្រង់​ថា​អតិថិជន​អាច​ញុំ​ា​ការ៉េម​រសជាតិ​ស្ដ្រ​រ​ប៊ែ​រី ជាមួយ​ផ្លែ​ស្ដ្រ​រ​ប៊ែ​រី​ស្រស់ៗ​តែម្ដង តម្លៃ​ចាប់ពី ១០.០០០​រៀល​តែប៉ុណ្ណោះ​។​អ្នកនាង​ក៏បាន​បញ្ជាក់ថា​ការ៉េម​នេះ​មាន​ផ្តល់ជូន​តែ​ក្នុង​រដូវ​កាល​នេះ​តែប៉ុណ្ណោះ​ហើយ​មានតែ​មួយដង​គត់​ក្នុង​មួយឆ្នាំ​សូមកុំ​ឲ្យ​ខកខាន​ឲ្យ​សោះ​។​ក្រៅពីនេះ​ការ៉េម​ប៊ី​សូរ​បស់​ស្វិ​ន សិន ក៏បាន​ណែនាំ​ប៊ី​សូ​ថ្មី​បន្ថែម ជាមួយនឹង​ផ្លែ​ស្ដ្រ​រ​ប៊ែ​រី​ស្រស់ៗ​ផងដែរ​។

​អ្នកនាង​សុខា​វ​ត្តី​បាន​បង្ហើប​ឲ្យ​ដឹងថា​ហាង​ការ៉េម​សិ្វ​ន​សិន​នឹងធ្វើ​ឲ្យ​អតិថិជន​ទទួលបាន​នូវ​បទ​សោធន៍​ថ្មីៗ​ជាច្រើន​ទៀត​ជាមួយនឹង​ផលិតផល​ថ្មី​របស់ខ្លួន​ដែល​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បម្រើ​ជូន​អតិថិជន​ក្នុង​ឆ្នាំ​២០១៩​នៅក្នុង​វិស័យ​ការ៉េម​និង​បង្អែម​មួយ​នេះ​។​

ស្វិ​ន​សិន​ជា​ម៉ាក​មួយ​ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ល្បីៗ​ទាំង​៥​រួមមាន ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ការ៉េម ដេ​រី​ឃ្វី​ន (Dairy Queen) នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) និង​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា (BAR- B- Q Plaza) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ​និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​បច្ចុប្បន្ន​មាន​ជាង ៦០​ហាង ទូទាំងប្រទេស​៕S/
​ ​