​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ធ្វើ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​

284
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​មន្ទីរ​សា​ធា​រៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ បានរៀបចំ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​លើក​ទី​១៤​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក វ៉ី សំណាង​អភិបាលខេត្ត​ជា​ប្រធាន​អនុ​គណកម្មាការ​សុ​វត្តិភាព​ចរាចរ​ផ្លូវគោក​ខេត្តកំពង់ស្ពឺ បាន​ថ្លែងថា​ទ​ន្នឹម​ជាមួយ​ស្រុកទេស​មាន​សុខសន្តិភាព​ប្រជាពលរដ្ឋ​ក៏ត្រូវ​តែមាន​សន្តិសុខ​និង​សុ​វ​ត្តុ​ភាព​ទើប​សង្គមជាតិ​មានការ​អភិវឌ្ឍ​ន៏​ដូច្នេះ​។​បញ្ហា​ចម្បង​ដែល​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​គឺ​បងប្អូន​មិនទាន់​គោរព​ច្បាប់​ចរាចរ​ឱ្យបាន​ត្រឹមត្រូវ​ដែល​បណ្តាលឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​រាល់ថ្ងៃ​។​ទើប​បណ្តាលឱ្យ​បងប្អូន​ធ្លាក់ខ្លួន​ពិការ​និង​របួស​ស្លាប់​នាំ​ឲ្យ​ខាតបង់​ថវិកា​ផ្ទាល់​និង​ថវិកាជាតិ​ច្រើន​ស្ទើ​មិនអាច​គណនា​បាន​។​

​តាម​របាយ​ការ​ណ៏​លើកឡើង​ដោយ​លោក​ស៊ូ​ស៊ុ​ន្ធ​រ៉ា​ប្រធាន​មន្ទីរ​សា​ធា​រៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​នៅក្នុង​៩​ខែ​ឆ្នាំ​២០១៩​ធៀប​ទៅ​និង​៩​ខែ​ឆ្នាំ​២០១៨​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​មាន​ករណី​គ្រោះថ្នាក់​ចរ​ឆ​ចរ​ណ៏​កើតឡើង​ចំនួន​១៣៣​លើក​/៩៩​លើក​កើនឡើង​ចំនួន​៣៤​លើក​។​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​១០៣​នាក់​/៧៣​នាក់​កើនឡើង​ចំនួន​៣០​នាក់​។​ក្នុងនោះ​របួសធ្ងន់​ចំនួន​១៥០​នាក់​/១៣១​នាក់​កើនឡើង​ចំនួន​១៩​នាក់​របួសស្រាល​ចំនួន​១០៧​នាក​/១៣៤​ថយចុះ​២៧​នាក់​និង​ខូចខាត​សម្ភារៈ​សរុប​ចំនួន​២៧១​គ្រឿង​/១៧៥​គ្រឿង​មានការ​កើនឡើង​ចំនួន​៩៦​គ្រឿង ។​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​មូល​ហេតុដែល​កើតមាន​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បើក​លឿន​ហួសកំណត់​,​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​,​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​,​ស្ថានភាព​ស្រ​វ៉ឹ​ង​,​យានយន្ត​កែឆ្នៃ​,​មិន​ពាក់មួក និង​ខ្សែក្រវ៉ាត់​,​ជាពិសេស​ពលរដ្ឋ​មិន​គោរព​ច្បាប់​ចរាចរ​ណ៏​តែម្តង ៕S/​