​រដ្ឋបាលខេត្ត​ក្រុង​ពាលី​សាងសង់​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ក្នុង​ក្រុង​កំពង់ឆ្នាំង​

180
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ដែលមាន​លក្ខណៈ​ស្ដង់ដា​នឹង​លិចចេញ​ជា​រូបរាង​នៅ​ចំ​កណ្តាល​ក្រុង​កំពង់ឆ្នាំង​ក្នុងពេល​ឆាប់ៗ​ដើម្បី​បម្រើ​សេវាកម្ម​ទេសចរណ៍​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​កា​ពី​ព្រឹក​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានធ្វើ​ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ដើម្បី​ចាប់ដំណើរកា​សាងសង់​អគារ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោកស្រី​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

​មានប្រសាសន៍​នាពេលនោះ​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ដោយសារ​កិច្ចអភិវឌ្ឍន៍​របស់​ខេត្ត​ជា​បន្តបន្ទាប់​នោះ កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរ​ជាតិ​បាន​ចូល​មកលេង​កំសាន្ត​ជាច្រើន​ដែលមាន​គ្រប់​រដូវ​កាល​។​ដើម្បី​ផ្តល់​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព​នោះ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានសម្រេច​ធ្វើការ​សាងសង់​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​មួយ​ដែលមាន​កម្រិតស្តង់ដា​។​សម្រាប់​ផ្តល់ជូន​នូវ​ព័ត​មាន​និង​សេវាកម្ម​ទេសចរណ៍​នានា​ដែលមាន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​

​មជ្ឈមណ្ឌល​ព័ត​មាន​ទេសចរណ៍​នេះ​ត្រូវ​សាងសង់ឡើង​នៅ​ចំ​កណ្តាល​ក្រុង​កំពង់ឆ្នាំង​ខាងមុខ​សួន​ពុទ្ធិ​សែន​នា​ងក​ង្រី​ជាប់​នឹង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​។​លោក​បាន​បញ្ជាក់ទៀតថា​ការសាងសង់​មជ្ឈមណ្ឌល​ព័ត​មាន​ទេសចរណ៍​នាពេលនេះ​គឺ​បានបង្ហាញ​ឱ្យឃើញ​ពី​ការវិវឌ្ឍ​ន៍​ថ្មី​មួយទៀត​របស់​ខេត្តកំពង់ឆ្នាំង​ស្រប​ទៅ​និង​ការរីកចម្រើន​នៃ​ប្រទេសជាតិ​ក៍​ដូចជា​ការត្រៀមខ្លួន​ចួ​ល​រួម​ប្រកួតប្រជែង​ទីក្រុង​ស្អាត​អាស៊ាន​នាពេល​ខាងមុខនេះ​ផងដែរ ។

​លោក​បាន​បញ្ជាក់ទៀតថា​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ដំណើរការ​ប្រតិបត្តិការ​របស់ខ្លួន​ប្រកបដោយ​និរន្ត​ភាព​និង​ប្រសិទ្ធិភាព​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ឱ្យ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ស្របតាម​លក្ខណៈ​ស្តង់ដារ​។​

មណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា​ដោយ​ផ្តោតលើ​សូចនាករ​សំខាន់ៗ​ដូចជា​ការរៀបចំ​និង​គ្រប់គ្រង​។​ទីតាំង​អាគារ​ការគ្រប់គ្រង​បរិស្ថាន​និង​អនាម័យ​ការគ្រប់គ្រង​ការ​ផ្តល់ព័ត៌មាន​ទេសចរណ៍​ការពង្រឹង​គុណភាព​សេវាកម្ម​និង​ផលិតផល​ការពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវ និង ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ផងដែរ ៕S/​