​រដ្ឋបាលខេត្ត​ចុះ​មើល​ការផ្តល់សេវា​ជូន​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​

501
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​រដ្ឋបាលខេត្ត​បាន​ចុះ​ពិនិត្យ​ការរៀបចំ​បម្រើសេវា​រដ្ឋ​បាល​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​។​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​ផ្ទាល់​បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​និង​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​នោះ​កាលពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៨​។​

​រដ្ឋបាលខេត្ត​បាន​មើល​ទាំង​ការរៀបចំ​ការិយាល័យ​និង​ទាំង​ប្រព័ន្ធ​ផ្តល់​សេវា​មាន​ភាពល្អប្រសើរ​។​បន្ត​កែលំអរ​នូវ​ចំណុច​ប្រឈម​ចំណុច​ខ្វះខាត​មួយចំនួន​បន្តទៀត​។​ទោះយ៉ាងណា​លោក​អភិបាលខេត្ត​បាន​កត់សម្គាល់ថា​:​មន្ត្រីរដ្ឋបាល​ក្រុងមាន​ឆន្ទៈ​គ្រោង​រៀបចំ​សាលាក្រុង​ថ្មី​ដើម្បី​ឆ្លើយតប​ទៅ​និង​ការរីកចម្រើន​របស់​ក្រុង ។​ផ្តល់​ភាពងាយស្រួល​ដល់​មន្ត្រី​ក្នុង​ការផ្តល់សេវា និង​ការ​មក​ទទួលយក​សេវា​របស់​ប្រជាពលរដ្ឋ ៕S/

រូបថត​:​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​ផ្ទាល់​បាន​ដឹកនាំ​ម​ន្ត្រូ​ី​រដ្ឋបាល​និង​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការផ្តល់សេវា​ជូន​ពលរដ្ឋ​នៅ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត (​រូប​: ប​.​ជ័យ​)​