​រដ្ឋបាលខេត្ត​ប្រជុំ​ពង្រឹង​ការតាមដាន​ពិនិត្យ​លើ​ស្ថានភាព​ក្នុង​មូលដ្ឋាន​នៃ​បញ្ហា​កូ​វីដ​១៩

59
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនការ​អភិវឌ្ឍ​ខេត្ត​២០២០~២០២៤​នៃ​រដ្ឋបាលខេត្ត​ព្រះវិហា​រ​និង​ពង្រឹង​ការតាមដាន​ពិនិត្យ​លើ​ស្ថានភាព​ក្នុង​មូលដ្ឋាន​នៃ​បញ្ហា​កូ​វីដ​១៩​។​អង្គប្រជុំ​ក្រោម​អធិបតីភាព​លោក​ប្រាក់​សុវណ្ណ​អភិបាល​និង​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ខេត្តព្រះវិហារ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចំណុះ​ខេត្ត​ជាច្រើនរូប ។​

​លោក​អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​ពង្រឹង​ការតាមដាន​ត្រួតពិនិត្យ​លើ​ស្ថានភាព​នៅតាម​មូលដ្ឋាន​ខ្លួន​នៃ​បញ្ហា​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩​។​ជាពិសេស​ត្រូវ​ណែនាំ​ដល់​មន្ត្រី ប្រជាពលរដ្ឋ​របស់ខ្លួន​ឱ្យធ្វើ​អនាម័យ​ខ្លួន​ការ​លាងដៃ​និង​សាប៊ូ​អាល់កុល​បាន​ញឹកញាប់​ជាប្រចាំ​។​

​ក្នុងករណី​សង្ស័យ​ពី​ករណីនេះ​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​រដ្ឋបាលខេត្ត​និង​បញ្ជូនទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​និង​តេស​លទ្ធផល​។​ទន្ទឹមនឹងនេះ​លោក​អភិបាលខេត្ត​ស្នើសុំ​ឱ្យ​អង្គភាព​ទាំងអស់​រួមគ្នា​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​លើ​គ្រប់​រូបភាព​៕S/​