​រដ្ឋបាលខេត្ត​ព្រមាន​ប្រធាន​មន្ទីរ​នានា​ករណី​គ្មាន​ផែនការ​៥​ឆ្នាំ​និង​ផែនការ​៣​ឆ្នាំ​រំកិល

398
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​និង​មន្ទីរ​ផែនការ​ព្រមាន​ប្រធាន​មន្ទីរ​នានា​ករណី​គ្មាន​ផែនការ​៥​ឆ្នាំ​និង​ផែនការ​៣​ឆ្នាំ​រំកិល​ថា​នឹង​បង្កក​មិនឱ្យ​អង្គភាព​ទាំងនោះ​អាចមាន​ថវិកា​ប្រ​ប្រាស់​ឡើយ​។​

​លោកស្រី​ព្រុំ​ស៊ីណា​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ទាំង​លោក​អោម​ចន្ថា​អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​បាន​ខឹងក្រេវក្រោធ​និង​ព្រមាន​ដាក់ឱ្យ​ចាស់ដៃ​ដល់​លោក​លោកស្រី​ប្រធាន​មន្ទីរ​នានា​ក្នុង​ខេត្ត​។​

លោក​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ដែល​មិន​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​ដោយ​អវត្តមាន​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ​២០១៩-២០២១​របស់​គណ​:​អភិបាលខេត្ត​និង​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​ខេត្ត ។​

​លោកស្រី​និយាយថា​:​បើ​អស់លោក​លោកស្រី​មិន​មក​ប្រជុំ​ហើយ​គ្មាន​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ​២០១៩-២០២១​និង​គ្មាន​ផែនការ​៥​ឆ្នាំ​បញ្ជូនមក​ទៀតហើយ​អោយ​មន្ត្រី​ដែល​សឹងតែ​មិន​អី​សោះ​មក​ជំនួស អាច​មានន័យថា

លោកស្រី​លោក​បោះបង់ចោល​គម្រោង​ត្រូវ​ទទួល​ថវិកា​វិនិយោគ អភិវឌ្ឍន៍​និង​ប្រើប្រាស​ក្នុង​អង្គភាព​ទាំងនោះ ។ ហេតុនេះ ម​ន្ទិ​រ​ផែនការ​និង​រដ្ឋបាលខេត្ត​នឹង​បង្កក​ឬ​មិន​ចារ​ឯកភាព​អោយ​អង្គភាព​ទាំងនោះ​ដក​ថវិកា​ប្រើប្រាស​ឡើយ​។ ហើយ​លោក លោកស្រី​នឹង​ប្រឈម​ជាមួយ​ថ្នាក់លើ​ផង និង​ពលរដ្ឋ​ផង​។​

​ការព្រមាន​ខ្លាំងៗ​នោះ​នៅពេល​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លោក​លោកស្រី​ប្រធាន​ម​ន្ទិ​រ​នានា​និង​មន្ត្រី​ជំនាញ​ទទួលបន្ទុក​មិន​មក​ប្រជុំ​។​ហើយ​បញ្ជូន​មន្ត្រី​ផ្សេង​មក​អង្គុយ​ក្នុង​រូបភាព​”​ម៉ាៗ​យកតែ​ស៊ង​ឬ​អង្គុយ​ដូច​ទីងមោង “​ហើយ​រត់ចោល​កិច្ចប្រជុំ​ខាងលើ​ទៀត ។​

​លោក​អោម​ចន្ថា​បាន​បញ្ជាក់ថា​:​លោក​នឹង​លើក​ករណីនេះ​ដាក់ជូន​កិច្ចប្រជុំ​គណ​:​អភិបាលខេត្ត​និង​កិច្ចប្រជុំ​វិសាមញ្ញ​ក្រុមប្រឹក្សា​ខេត្តហើយ​កោះហៅ​ប្រធាន​មន្ទីរ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ដែល​អវត្តមាន​ដោយ​គ្មាន​សុំច្បាប់ គ្មាន​មូលហេតុ​ទាំង​នោះមក​ចាត់ការ​តាម​នីតិវិធី​រដ្ឋបាល​។​

លោក​បន្តទៀតថា​:​កិច្ចប្រជុំ​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ​២០១៩-២០២១ របស់​គណ​:​អភិបាលខេត្ត​និង​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​ខេត្ត នឹង​ត្រូ​ង​ដាក់​រដ្ឋបាល​ឆ្លង​នេះ​.​គឺ​ត្រូវបាន​ក្រុមការងារ​កសាង​ផែនការអភិវឌ្ឍន៍​និង​កម្មវិធី​វិនិយោគ​ខេត្ត​បាន​យកចិត្តទុកដាក់​រៀបចំ​ដោយ​អនុវត្ត​ទៅតាម​សៀវភៅ​ណែនាំ​បច្ចេកទេស ដែលមាន​៣​ជំហាន :

ជំហាន​ទី​-​ការប្រមូល​ព័ត៌មាន​ស្តីពី​តម្រូវការ​មូលដ្ឋាន​សម្រាប់​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​។​ជំហាន​ទី​២- ការរៀបចំ​សេចក្តីព្រាង សៀវភៅ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ។​និង​ជំហាន​ទី​៣- ការពិនិត្យ អនុម័ត​និង​ផ្សព្វផ្សាយ​សៀវភៅ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​នេះ ៕S/