​រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​បឋម​ផលិតផល​ក្នុងស្រុក​

206
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​និង​លោក​ទុយ​ចំរើន​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងផែនការ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​បឋម​ផលិតផល​ក្នុងស្រុក​សរុប (GDP)​ថ្នាក់​ខេត្ត​ឆ្នាំ​២០១៨​។​

​កម្មវិធី​នេះ​រៀបចំ​ដោយ​នាយកដ្ឋាន​គណនេយ្យ​ជាតិ​នៃ​ក្រសួងផែនការ​ដើម្បី​ពង្រឹង​និង​លើកកម្ពស់​គុណភាព​ប្រព័ន្ធ​គណនេយ្យ​ជាតិ​ឱ្យមាន​កម្រិត​ឈានឡើង​ជា​លំដាប់​ស្របតាម​ដំណាក់កាល​រីកចម្រើន​របស់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន​។​នៅ​សាលប្រជុំ​ធំ​ជា​ន់ទី​៣​ខេត្តព្រះវិហារ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ផងដែរ​៕S/​