​រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

232
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩​វិច្ឆិការ​៩​វិច្ឆិការ​១៩៥៣-៩ វិច្ឆិការ​២០១៩​។​

​ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិការ​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត​លោក​ឧត្ដមសេនីយ៍​វរៈសេនីយ៍​លោក​លោកស្រី​ប្រធាន​មន្ទី​អង្គភាព​នានា​ជុំវិញ​ខេត្ត​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង ៣​ប្រភេទ​ព្រះសង្ឃ​និស្សិត​សាស្ត្រ​ចា​រ្យ​លោកគ្រូ​អ្នកគ្រូ​យុវជន​ស​.​ស​.​យ​.​ក​.​ខេត្ត​សិស្សានុសិស្ស ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ចុងបញ្ចប់​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបជុំ​ទទួលទាន​អំបុក​ខ្មែរ ការពារជាតិ សាសនា ព្រះ​ហា​ក្សត្រ ក្រោម​ទិដ្ឋភាព​សាមគ្គីភាព ភាពសប្បាយ​រីករាយ​ក្នុងនាម​ខ្មែរ​តែមួយ​៕S/​