​រដ្ឋបាលខេត្ត​ព្រះសីហនុ​បង្ហាញ​ពី​ជំហ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចិន​

298
ចែករម្លែក
  • 11
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានបង្ហាញ​ជំហរ​សហប្រតិបត្តិការ​ជាមួយ​ហៃ​ណាន (​ចិន​)​ក្នុង​គោលដៅ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​និង​ឧស្សាហកម្ម​ផងដែរ​។​

​ជាមួយនេះ​ក៏​គ្រោង​បង្កើតឱ្យមាន​ការហោះហើរ​ត្រង់​ពី​ព្រលានយន្តហោះ ហៃ​ខូ ឬ ពី សាន់​យ៉ា មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​តែម្តង​។​នេះ​យោងតាម​ការផ្សាយ​តាម​ផេ​ក​fb​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថ្ងៃទី​៣០​មីនា​២០១៩​។​

ការបង្កើតឱ្យមាន​ជើងហោះហើរ​ត្រង់​មក​ក្រុងព្រះសីហនុ​នេះ​ត្រូវគេ​រំពឹងថា​នឹង​ជម្រុញ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ឬ​ជា​ឱកាស​បន្ថែមទៀត​ដល់​អ្ន​ក​ទេសចរ​និង​វិនិយោគិន​ចិន​ចូលមក​ខេត្ត​ព្រះសីហនុ​កានតែច្រើន​បន្ថែមទៀត​នៅ​ថ្ងៃ​អនាគត​៕S/​