​រដ្ឋបាល​ក្រុងព្រះសីហនុ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​

199
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​គណៈបញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ​ខាងមុខ​ផ្សារ​ឃ្លាំង​លើ​កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា​២០១៩​ក្នុង​គោលបំណង​រៀបចំ​សណ្តាប់​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។​មន្ត្រីរដ្ឋបាល​ក្រុង​ព្រ​ញ​សីហនុ​ម្នាក់​ថ្លែងថា​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់យក​យានយន្ត​ឬក៏​សម្ភារ​លក់ដូរ​មួយចំនួន​ចត​ឬ​ដាក់លក់​ប៉ះពាល់​មកលើ​ចំណីផ្លូវ​ដែល​អាជ្ញាធរ​ហាមឃាត់​។

​បើតាម​មន្ត្រី​ចុះ​ផ្ទាល់​ថ្លែងបន្ត​រថា តាមពិត​ទៅខាង​អាជ្ញាធរ​ក្រុង កន្លងមក​មានការ​យោគយល់​ច្រើន មិន​ចង់​ចាប់យក​របស់របរ​ល​ក់​ដូរ​ប្រជាពលរដ្ឋ​ទេ ដូចជា​ពលរដ្ឋ​អ្នកលក់ដូរ បន្លែ ត្រី​សាច់​បន្តិចបន្តួច ដោយបាន​ព្យាយាម​ពន្យល់​អោយ​ពលរដ្ឋ​ភ្ញាក់រលឹក​និង​ចូលរួម​អនុវត្តន៍​គោលការណ៍​ហាមឃាត់​ការយក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​ប៉ុន្តែ​មាន​ពលរដ្ឋ​មួយចំនួន​មិន​ព្រម​ចូលរួម​ទើប​ចាំបាច់​ត្រូវ​ប្រើ​វិធានការ​ក្តៅ​ចាប់យក​បែបនេះ​។

​មន្ត្រី​ដដែល​បាន​ប្រាប់ថា​ក្រៅពី​តាមផ្លូវ​ឃ្លាំង​លើ​អាជ្ញាធរ​ក៍​នឹងធ្វើ​ដូចគ្នា​នៅ​ផ្លូវ​ផ្សារ​ទំនប់រលក​ផងដែរ ដើម្បី​រៀបចំ​ការពង្រីក​ផ្លូវ​តាម​ប្លង់គោល​កំណត់​របស់​រដ្ឋ​បាល​ខេត្ត​។​រដ្ឋបាល​ក្រុងព្រះសីហនុ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ក្រុងព្រះសីហនុ​មេត្តា​ចូលរួម​ថែរក្សា​អនាម​យ័​បរិស្ថាន​និង​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​មាត់សមុទ្រ​មួយ​នេះ​ឱ្យ​ក្លាយជា​ទីក្រុង​ទេសចរណ៍ ដ៏​ទំនើប​របស់​កម្ពុជា​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕S/​