​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ស្វះស្វែង​ថវិកា​ទិញ​រថយន្ត​បូម​លូ​និង​ដឹក​សំរាម​ទំនើប​

1279
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ស្វះ​ស្វែងរក​ថវិកា​ទិញ​រថយន្ត​បូម​លូ​និង​ដឹក​សំរាម​ទំនើប​ជាង​បច្ចុប្បន្ន​។​បំណង​នេះ​កើតឡើង​ក្រោយ​អាជីវករ​ពាណិជ្ជករ​និង​សប្បុរសជន​ក្រុង​នេះ​បាន​រៃអង្គាស​ទិញ​រថយន្ត​បូម​ធូលី​បោស​ថ្នល់​បាន​១​គ្រឿង​កាលពី​ជាង​១​ខែ​មុន ។​

​លោក​សាន ស៊ានហូ​អភិបាលក្រុង​ប៉ោយប៉ែត​និង​មន្ត្រី អាជីវករ​បាន​ទៅ​ប្រទេស​ថៃ រក​រថយន្ត​បូម​លូ រថយន្ត​ប្រមូល​សំរាម​។​លោក​ថា​:​វា​និង​បាន​មកដល់​ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃមុខ​ដ៏​ខ្លី​នេះ​។​​លោក​និយាយ​ដូច្នេះ មុន​ធ្វើដំណើរ​ទៅ​ទីក្រុង​ក្វាង​ចូ​វ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន​នាពេល​ថ្មីៗ​នេះ​។​

​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៩​មិថុនា​នេះ​ថា​ដំណើរ​នេះ​អាចឆ្លើយតប​នឹង​គម្រោង​របស់​សមាគម​ពាណិជ្ជករ​កម្ពុជា​ចិន​ក្រុង​ប៉ោយប៉ែត​ដែល​ទើប​បង្កើតឡើង​។​ក្នុងនោះ​មាន​គោលដៅ​វិនិយោគ​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដូច​ខេត្ត​ព្រះសីហនុ​ដែរ​៕S/
រដ្ឋបាល​ក្រុង​ប៉ោយប៉ែតស្វះស្វែង(wrapped)