​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​បង្ក្រាប​សង្វៀន​ជល់​មាន់​និង​អាប៉ោង​ឃាត់ខ្លួន​៧​នាក់​

62
ចែករម្លែក

ដោយៈ​សម្បត្តិ​/​ភ្នំពេញ​៖​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង​ត្រង់ចំណុច​ខាងក្រោយ​ឡឥដ្ឋ​ក្នុងភូមិ​សំបក​មាស​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​៧​នាក់​ព្រមទាំង​សម្ភារ​:​នៃ​វត្ថុតាង​មួយចំនួន ។​

​មន្ត្រី​បានឱ្យដឹងថា​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ការចូលរួម​ពី​កម្លាំង​នគ​បាល​ខណ្ឌ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដឹកនាំ​កម្លាំងចម្រុះ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​នេះ​រហូត​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​៧​នាក់​ម៉ូតូ​ជាច្រើន​គ្រឿង​មាន់​អា​គក​សម្ភារៈ​នៃ​វត្ថុតាង​មួយចំនួនទៀត ។​

​ក្រោយមក​កម្លាំង​ខណ្ឌ​ជ្រោយចង្វារ​បាន​រុះរើ​ទីតាំង​នេះ​ចោល​តែម្ដង​។​រីឯ​មនុស្ស​ចំនួន​៧​នាក់​និង​វត្ថុតាង​ត្រូវបាន​ប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​អនុវត្តន៍ តាមច្បាប់ ៕S/​