​រដ្ឋបាល​បន្ទាយមានជ័យ​ជម្រុញ​ពង្រឹង​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​និង​ព្រំដែន​

150
ចែករម្លែក

ដោយ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ជួបប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែកញ្ញា​និង​លើក​ទិសដៅ​ខែតុលា​ឆ្នាំ​២០១៩​ដោយមាន​របៀបវារៈ​និង​ខ្លឹមសារ​បន្ថែម​សំខាន់ៗ​ជាច្រើន​។​រាប់​ប​ញ្ជូ​ល​ទាំង​ការងារ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ចសង្គម​កិច្ច​ក្នុងភូមិ​សាស្ត្រ​និង​ឆ្លងកាត់​ព្រំដែន​។​

​ក្នុងនោះ​ការត្រៀម​ទ្រោល​សភាពការណ៍​នយោបាយ​និង​ការអនុវត្ត​ច្បាប់​ចាប់ខ្លួន​ទណ្ឌិត​សមរង្សី​និង​បង្ក្រាប​ចលនា​ឧទ្ទាម​ក្រៅច្បាប់​របស់​ក្រុមប្រឆាំង​នេះ​ក៏ត្រូវ​ផ្តោត​សំខាន់​ផងដែរ​។​មន្ត្រី​ដែល​ចូលប្រជុំ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​ថា​នៅក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​នោះ​មាន​សមាសភាព​គ្រប់​ស្ថាប័ន​ស៊ីវិល​កងកម្លាំងប្រដាប់អាវុធ​ស្ថាប័ន​អយក​យ​កាន​តុលាការ​តំណាង​ផ្នែក​ឯកជន​និង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ ។​

​មន្ត្រី​កត់​កំណត់ហេតុ​នោះ​ឱ្យដឹង​បន្តថាៈ​កិច្ចប្រជុំ​បានលើកឡើង​ឡើង​ពិភាក្សា​ដោះស្រាយ​បញ្ហា​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ដែល​ប្រែ​ពី​រាំងស្ងួត​ទៅជា​ទឹកជំនន់​និង​ការសង្គ្រោះ​បន្ទាន់​ការត្រៀម​ស្តារឡើងវិញ​ក្រោយ​គ្រោះធម្មជាតិ​ទាំង​២​។​លើក​ពី​ការទប់ស្កាត់​បទល្មើស​តាម​ច្រករបៀង​និង​អោយ​បិទ​ច្រករបៀង​ទាំងអស់​ក្រោម​ការទទួលខុសត្រូវរ​បស់​កងការពារ​ព្រំដែន​លេខ​៥០៣​នៃ​យោធា​ភូមិភាគ​ទី​៥​និង​ច្រករបៀង​ទទួលខុសត្រូវ​ដោយ​នគរបាល​ការពារ​ព្រំដែន​វរៈ​៧០៨ ,៩១១,៨៩១​និង​៨១៥ ។

ពិនិត្យ​និង​តម្រូវឱ្យធ្វើ​របាយការណ៍​ទាក់ទិន​ភាគី​ថៃ​ចាប់​បង្ខាំង​ពលករ​ខ្មែរ​មូស្លីម​ចំនួន​៨៤​នាក់​អស់​ពេល​ជាង​៣​ខែ​នៅ​ស្រុក​អារ​ញ្ញា​ដែល​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំខេត្ត​ស្រះកែវ​ដោះស្រាយ​មិនបាន ។​តែ​ការិយាល័យ​ទំនាក់​ទំនាក់ទំនង​ព្រំដែន​ដោះស្រាយបាន​និង​ករណី​កងការពា​េ​ព្រំដែន​លេខ​៥០៣ បិទបាំង​របាយការណ៍​ដែល​ភាគី​ថៃ​ឈូសឆាយ​បំបាត់​បង្គោល​តម្រុយ​ព្រំដែន​លេខ​៤៥​នៅ​ភូមិ​សិលា​ខ្មែរ​ឃុំ​អូរ​បី​ជាន់ ៕S/

រូបថត​៖​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​បន្ទាយមានជ័យ​ជម្រុញ​ពង្រឹង​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​និង​ព្រំដែន ( រូប​៖ ភ្នំ​ស្វាយ )​