​រដ្ឋបាល​ព្រៃឈើ​កំពុង​មមាញឹក​បង្ក្រាប​ទ្វារ​បង្អួច​ខណៈ​ប៉េអឹម​ផ្ទៃ​ប្រទេស​វត្តមាន​ច្រើន​ ​ ​

1119
ចែករម្លែក
  • 34
    Shares

(​មណ្ឌលគិរី​)៖​រថយន្ត​សាំ​យ៉ុង​ដឹក​ទ្វារ​បង្អួច​ដែល​កែច្នៃ​រួច​បី​គ្រឿង​ត្រូវបាន​សង្កាត់​និង​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​ចាប់​ដាក់​ស្នាក់ការ​ជា​បន្តបន្ទាប់ គ្រា​ដែល​រថយន្ត​ទាំងនោះ​ដឹក​ចេញពី ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់​ក្រុងភ្នំពេញ​ដើម្បី​លក់​បន្ត​។ សកម្មភាព​បង្ក្រាប​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ខែមីនា រហូតដល់​ថ្ងៃ​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​សាស្ត្រ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​ប្រភពពី​សមត្ថកិច្ច​ក្នុង ស្រុក​កែវ​សីមា មិន​លក្ខណ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យដឹងថា នៅ​ប៉ុន្មាន​ថ្ងៃនេះ​ដោយសារ​តែមាន វត្តមាន​កម្លាំង​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​បេសកកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់ ខេត្ត​ភាគ​ឦសាន​។ ក្នុង នោះ​ក៏មាន ស្រុក​កែវ​សីមា ដែរ​ទាំង​នាយ​សង្កាត់ នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា មាន​លោក ស្រ៊ុន ឈួន លោក ជុ​យ ស​ឃាង ជាដើម​បាន​មមាញឹក​ដេញចាប់​រថយន្ត​សាំ​យ៉ុង​ដើម្បី​ឆែក​រកមើល​បទល្មើស​។​
​ ​
ប្រភព​ដដែល​បន្តទៀត​ថា នៅ​បី​ថ្ងៃនេះ​ឈើ​ទ្វារ​បង្អួច​ដែល​កែច្នៃ​សម្រេច ប្រមាណ​៩០​ភាគរយ ដែល​ដឹក​បួន ដប់​សន្លឹកៗ​ក្នុង​រថយន្ត​ទាំងបី​គ្រឿង ត្រូវ​លោកនាយ​សង្កាត់ និង​លោកនាយ​ផ្នែក​ក្របួច​ចូល​ស្នាក់ការ ផ្នែក​រដ្ឋបាល ព្រៃឈើ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​នៅ​មិនទាន់​ចាប់​រថយន្ត​អា​ស្វិត អា​ហើម​ដឹកឈើ​ធំៗ​បាន​មួយគ្រឿង​នោះទេ​។

​ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​ឯណោះ​វិញ​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ឈើ​ប្រណីត​ត្រូវគេ​កាប់​អស់ហើយ នៅសល់តែ​កកោះ​សុ​ក្រំ​ជាដើម​នោះទេ​ដែល​ដឹក​រាល់ថ្ងៃ​។​នៅពេល​ដឹក​តាមរយៈ​រថយន្ត​កា​មេ​រី​ស្វិត​ឬ​រថយន្ត​បា​ឡែ​ន​ហើម​ជាដើម​ដោយ​កាត់មុខ​រដ្ឋបាល​ព្រៃឈើ​នោះ​គឺ​ត្រូវ​បង់​ឱ្យ​លោកនាយ​សង្កាត់​ឈ្មោះ ស្រ៊ុន ឈួន និង​នាយផ្នែក​ឈ្មោះ ជុ​យ សុឃាង រួចរាល់​ទើប​អាច​ដឹកឈើ​ចេញ​បានតែ​មិន​អីចឹង​ទេ​ចាប់​បាត់​ឥឡូវ​ហើយ​…​។
​ ​
ពាក់ព័ន្ធ​និង​ការលើកឡើង​ពី​ប្រភព​ខាងលើ​លោកនាយ​ផ្នែក​និង​នាយ​សង្កាត់​ទាំងពីរ​នាក់​មិន​លើក​ទូរស័ព្ទ​ឆ្លើយឆ្លង​សារ​អេ​ឡិច​ត្រូ​និ​ច​ជាមួយ​រស្មី​កម្ពុជា​នោះទេ​ហើយ​ចំនួន​ទ្វារ​បង្អួច​ដែល​ចាប់​មាន​បរិមាណ​ប៉ុន្មាន​ក៏​លោក​មិនទាន់​ប្រាប់​នោះដែរ​នៅ​ថ្ងៃ​១៣ ខែមីនា ឆ្នាំ​២០១៨ ។

សូមបញ្ជាក់ថា បន្ទាប់ពី​មានការ​ចុះផ្សាយ​ពី​បណ្តាញសារព័ត៌មាន ជាច្រើន​ពាក់ព័ន្ធ និង​ជំនួញ​ឈើ​ដ៏​កក្រើក សារជាថ្មី​លើទឹក​ដី ខេត្តមណ្ឌលគិរី ក្រចេះ និង រតនគិរី នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​បួន នៃ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជូន​កម្លាំង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាង​មួយរយ​នាក់​មកកាន់​ខេត្ត​ភាគ​ឦសាន​នេះ។

កម្លាង​កំពុង​បង្ក្រាប​ឈើ​ហ៊ុ​ប​ឈើ​ជ្រុង​ធំៗ បាន​រាប់រយ​ម៉ែត្រគូប​ក្នុង ខេត្តក្រចេះ និង​រតនគិរី​។ ដោយឡែក​សម្រាប់ ស្រុក កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវ​លោកនាយៗ​ទាំងពីរ​បង្ក្រាប​តែ​ទ្វារ​បង្អួច​ដែល​ទុក​ប្រើប្រាស់​ក្នុងស្រុក​តែប៉ុណ្ណោះ​៕S/​ដោយៈ សាត​ចាន់​បុត្រ​

​រដ្ឋបាល​ព្រៃឈើ​កំពុង​មមាញឹក​បង្ក្រាប​ទ្វារ​បង្អួច​ខណៈ​ប៉េអឹម​ផ្ទៃ​ប្រទេស​វត្តមាន​ច្រើន​

#