​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​ធ្វើ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​វិច្ចិកា​”​ភូមិ​ស្អាត​សុខភាព​ល្អ​”

279
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែ​វិច្ចិការ​ឆ្នាំ​២០១៩​បាន​ប្រា​ព្វ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​វិច្ចិកា​ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ​”​ភូមិ​ស្អាត​សុខភាព​ល្អ​”​។​ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្ត​មា​បន​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​និង​ពលរដ្ឋ​មន្ត្រីរដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​ទាំងមូល​សរុប​ប្រមាណ​ជាង​២០០​នាក់​។​

​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​លើកឡើងថា​ផ្តើមចេញពី​ពាក្យ​ថា​បរិស្ថាន​ល្អ​នាំមក​នូវ​សុខភាព​ល្អ​នោះ​លោក​ចង់​បញ្ជាក់ថា​អ្វីៗ​ដែល​នៅ​ជុំវិញខ្លួន​យើង​សព្វថ្ងៃនេះ​ដែល​ហៅ​បរិស្ថាន​។​ក៏ប៉ុន្តែ​ចំណុច​សំខាន់បំផុត​ដែល​យើង​គួរតែ​ចូលរួម​កា​ពារ​ឲ្យ​បាន​នោះ​គឺ​ករណី​ព្រៃឈើ​។​ដោយ​លោក​បានបញ្ជាក់​ទៀត​ថាក​ក្តា​ព្រៃឈើ​នេះហើយ​ដែល​វា​ជា​អាទិភាព​ចម្បង​ដែលជា​ឬ​សគល់​នាំមក​នូវ​ផល​ប្រ​យោ​ជ​ន៏​ដែលជា​រនាំង​សម្រាប់​កា​ពារ​រលក​កំដៅ​នឹង​កា​ពារ​ខ្យល់ព្យុះ​បង្កលក្ខណៈ​បង្កើន​ឱ្យមាន​ទឹកភ្លៀង​ទៀងទាត់​ទៅតាម​រដូវ​កាលនោះ​។​

​ដោយ​ផ្តើមចេញពី​កា​រកា​ពារ​ព្រៃឈើ​នេះ​បាន​ហើយក៏​យើង​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​ឱ្យបាន​ល្អ​នោះដែរ​។​ពាក្យ​ថា​ចូលរួម​អនាម័យ​នោះ​ទៀតសោត​យើង​មិនមែន​ត្រឹមតែ​ចូលរួម​ថែរក្សា​អនាម័យ​លំនៅស្ថាន​ផ្ទាល់ខ្លួន​នោះទេ​គឺ​យើង​ក៏ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​នៅ​ទីសាធារណៈ​ផងដែរ​។​

​តែ​អ្វីដែល​ត្រូវ​យល់ដឹង​ឱ្យបាន​ស៊ី​ជំរៅ​បន្ថែមទៀត​នោះ​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ជាំ​ក្សាន្ត​ថា​ដើម្បី​កា​ពារ​បរិស្ថាន​ឱ្យបាន​ល្អ​នោះ​គឺ​ត្រូវ​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​លំនៅស្ថាន​របស់​បងប្អូន​ផ្ទាល់​តែម្តង​។​លោក​បាន​បន្ត​ថាបើ​បងប្អូន​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​របស់​បងប្អូន​បាន​នោះ​ហើយ​វា​ក៏​អាច​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​លើ​ករណី​ភ្លើងព្រៃ​ឆេះ​។​

លោក​បាន​បញ្ជាក់ថា​បរិ​ស្ថាន​ស្អាត​គឺ​នាំមក​នូវ​សុខ​ភាពល្អ​បញ្ជៀ​សបាន​នូវ​ហានិភ័យ​គ្រោះ​អគ្គិភ័យ​នា​រដូវប្រាំង​នេះ​។​ជា​ចុងបញ្ចប់​សមាជិក​អង្គពិធី​ទាំងអស់​ក៏បាន​ដើរ​រើស​និង​ប្រមូល​សំរាម​នៅក្នុង​បរិវេណ​សាលាស្រុក​ជាំ​ក្សាន្ត​នឹង​តាម​ដងផ្លូវ​សាធារណៈ​នានា​ក្នុងស្រុក​ផងដែរ​៕S/​