​រដ្ឋបាល​ស្រុក​ពួក​សហការ​ជាមួយ​មន្ត្រីជលផល​ចុះបង្ក្រាប​បទល្មើស​នេសាទ

236
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​នេះ​លោក​ស៊ីន​ចាន់ថុល​អភិបាលស្រុក​ពួក​ស្តីទី​បាន​ដឹកនាំ​កម្លាំង​មន្ត្រីក្រោមឱវាទ​ចំនួន​១០​នាក់​។​ក្នុងនោះ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោកស្រី​កែវ​សុភៈ​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​បានធ្វើ​ចុះ​ពិនិត្យមើល​ព្រំប្រទល់​ដែនទឹក​ខេត្ត​សៀម​រាម​និង​បាត់ដំបង​។​

​សមត្ថកិច្ច​ជំនាញ​ពិនិត្យមើល​ស្ថានភាព​នៃ​ការប្រើ​ឧបករណ៍​នេសាទ​របស់​ប្រជា​នេសាទ​និង​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ត្រី​ពង​កូន​នៅ​ចំណុច​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ។​លោក ស៊ីន ចាន់ថុល​អភិបាលស្រុក​ស្តីទី​មានប្រសាសន៍ថា​ក្នុង​ប្រតិបត្តិការ​នេះ​ទទួលបាន​លទ្ធផល​ដោយ​បង្ក្រាបបាន​១​ករណី​នៅ​ចំណុច​ស្ទឹង​កំបុត​ភូមិ​ពាម​តា​អួរ​ឃុំ​កែវ​ពណ៌​។​កាប់បំផ្លាញចោល​នៅនឹងកន្លែង​មាន ៖ ឧបករណ៍​-​ប ចំនួន​៥ គ្រឿង​, របាំង​សាច់​មង ប្រវែង ៣០០​ម និង ចម្រឹង ចំនួន ៣៥០​ដើម​៕S/

​រូប​ថ​តៈ​រដ្ឋបាល​ស្រុក​ពួក សហការ​ជាមួយ​មន្ត្រីជលផល បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​(​បាយ័ន​)​

#