​រដ្ឋមន្ត្រីការបរទេស​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​

752
ចែករម្លែក

​មុន្នី​រ័ត្ន​/​ភ្នំពេញៈ​លោក​ប្រាក់​សុខុន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី ២៦ ដល់​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ តប​តាម​ការអញ្ជើញ​របស់លោក​ផាម​ប៊ិ​ញ​មិញ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក​ផាម ប៊ិ​ញ​មិញ​។ ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​បញ្ហា​ផ្សេងៗ ដែលមាន​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​។​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជំរុញ​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​ពង្រឹងស្មារតី​សាមគ្គីភាព និង​ភាពជា​អ្នកជិតខាង​ល្អ​រវាង​កម្ពុជា និង​វៀតណាម ៕S/

​រដ្ឋមន្ត្រីការបរទេស​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​