​រដ្ឋមន្ត្រីការបរទេស​!​ករណី​លោក​កឹម​សុខា​គឺ​នឹង​បន្ត​នីតិវិធី​ច្បាប់​របស់​កម្ពុជា​

923
ចែករម្លែក
  • 4
    Shares

ដោយៈ មុនី​រ័ត្ន​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ជម្រាបជូន​ប្រធានសភា​សហព័ន្ធ​វា​ឡូ​នៀ​លោក​PhilippeCourard​នៅក្នុង​ជំនួប​កាលពី​រសៀល​ថ្ងៃទី​១០​ខែមេសា​ថា​ករណី​លោក​កឹម​សុខា​គឺ​នឹង​បន្ត​នីតិវិធី​ច្បាប់​របស់​កម្ពុជា​។​ដោយ​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា កម្ពុជា​នឹងមិន​ដូរ​អធិបតេយ្យ​ជាមួយនិង​អ្វីដែល​គេ​ស្នើ​នោះទេ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា នៅក្នុង​ក្របខណ្ឌ​ការទំនាក់ទំនង​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប គឺ​រាជរដ្ឋាភិបាល​បាន​ខិតខំ​បំពេញការងារ​ទៅតាម​អ្វី​ដែលជា​ច្បាប់​កំណត់ វិធានការ​ច្បាប់​មួយចំនួន ហើយ​បាន​ខិតខំ​ឆ្លើយ​ទៅ​អ្វីដែល​អឺរ៉ុប​បាន​សួរ​ពាក់ព័ន្ធ​វិធានការ​ច្បាប់ ក្នុង​ការធ្វើ​នីតិសម្បទា​អតីត​អ្នកនយោបាយ​គណបក្សប្រឆាំង​ដើម្បី​មាន​សិទ្ធិ​បាន​ចូលក្នុង​ជីវិត​នយោបាយ​វិញ​។​មានការ​រៀបចំ​កិច្ចប្រជុំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

​ក្នុង​ផ្នែក​សហជីព​ក៏បាន​ដោះស្រាយ និង​ការដោះស្រាយ​វិវាទ​ដីធ្លី ក៏បាន​បង្កើត​អាជ្ញាធរ​ជាតិ​ថ្មី​មួយ សម្រាប់​ដោះស្រាយ​វិវាទ​ដីធ្លី​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក៏បាន​ជម្រាបជូន​ប្រធានសភា​សហព័ន្ធ​វា​ឡូ​នៀ​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោត​។​លោក​បាន​បញ្ជាក់ថា​ជារួម​នៅ​កម្ពុជា​នាពេលនេះ​សារព័ត៌​មាននៅ​បរទេស​តែងតែ​សរសេរ​ព័ត៌មាន​ដែល​មិន​ឆ្លុះបញ្ចាំង​អ្វី​ដែលជា​តថភាព​នៅ​កម្ពុជា​។

​ជាក់ស្តែង គឺប្រធាន​សភា​សហព័ន្ធ​វា​ឡូ​នៀ បានមក​កម្ពុជា គឺ​បានឃើញ​ដោយផ្ទាល់​ភ្នែក អំពី​ការរីករាយ និង​ការរស់នៅ​សប្បាយរីករាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​។ ប្រទេស​កម្ពុជា​កំពុងមាន​សន្តិភាព ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​បាន​ទទួលផល​អំពី​សន្តិភាព ដែលជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ប្រទេស​ពី​បាតដៃ​ទទេ​។​

ក្នុងការ​អភិវឌ្ឍ​និង​ឈានដល់​ការអភិវឌ្ឍ​ប្រទេសមួយ​ដែលមាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំកន្លងមក​។​ទាំងអស់នេះ​បង្ហាញ​ពី​ការខិតខំ​លើផ្លូវ​ត្រូវ​របស់​រាជរ​ដ្ឋា​ភិ​បាល​នៅក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​។​

​ជាការ​ឆ្លើយតប​ប្រធានសភា​សហព័ន្ធ​វា​ឡូ​នៀ​បាន​បញ្ជាក់ថា​នៅក្នុង​ក្របខណ្ឌ​មិត្តភាព​កម្ពុជា​បែ​ល​ហ្សិ​ក ហើយ​បែ​ល​ហ្សិ​ក​នឹង​ខិតខំ​គ្រប់បែបយ៉ាង​ក្នុង​ការជួយ​ដល់​កម្ពុជា ដោយ​ហេតុផល និង​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ឆ្លងកាត់​នៅ​របប​ខ្មែរក្រហម​ហើយ​កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍន៍​ប្រទេស​បាន​រហូតដល់​សព្វថ្ងៃ​នេះ​៕S/​