​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ប្រជុំ​កំណត់​របៀបរបប​ការងារ​និង​បែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​ក្រសួង​

890
ចែករម្លែក

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ដឹកនាំកិច្ច​ប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួងដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ដើម្បី​កំណត់​របៀបរបប​ការងារ​និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​ក្រសួង នៅ​ព្រឹក
​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨។
​ ​
​​មតិ​បើក​កិច្ចប្រជុំ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​បាន​ចាត់តាំងលោក​ធ្វើជា​រដ្ឋមន្ត្រី​បន្ត​ដឹកនាំ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម សម្រាប់​អណ​ត្តិ​ទី​៦ ហើយ​លោក​ក៍បាន​ថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំ​ក្រសួង​គ្រប់លំដាប់​ថ្នាក់​ដែល​បានរួមចំណែក​គ្រប់បែបយ៉ាង​ក្នុងការ​បំពេញភារកិច្ច​ដោយបាន​នាំមក​នូវ​សមិទ្ធផល​ និង​ជោគជ័យ​គួរ​ជាទី​មោទនៈ​ សម្រាប់​ក្រសួង​ក្នុង​អណ​ត្តិ​កន្លងមក​។
​ ​
​ស្ថិត​ក្នុងឱកាស​នេះដែរ លោក​រដ្ឋមន្ត្រី​ក៍បាន​ជម្រាបជូន អំពី​ការកំណត់​របៀបរបប​ការងារ​និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។ បន្ទាប់ពី​បាន​ពិនិត្យ​និង​ពិភាក្សា​អង្គប្រជុំ​បាន​ឯកភាព​លើ​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច ស្តីពី​ការកំណត់​របៀបរបប​ការងារ​ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​សេចក្តីសម្រេច​នឹង​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​នាពេល​ឆាប់ៗ​នេះ​។ ​
​ ​
​លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​គ្រប់​ថ្នាក់ដឹកនាំ​ទាំងអស់​បន្តធ្វើ​ការរួម​គ្នា​ឲ្យ​បាន​កាន់តែ​សកម្ម​និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជាមួយគ្នា​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាពការងារ​របស់​ក្រសួង ​ឲ្យ​កាន់តែ​ប្រសើរ​ខ្លាំង​ឡើង​ថែមទៀត​៕ Tp