​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ប្រធាន​អេ​ឌី​ប៊ី​ថ្មី​ជំរុញ​វិស័យ​ធនធានទឹក​នៅ​កម្ពុជា

984
ចែករម្លែក
  • 7
    Shares

​ដោយៈ បា​យ៉ង់​
​ ​ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​លោកស្រី Sunnynia Durrani Jamal ប្រធាន​ស្ថាន​តំណាង អេ​ឌី​ប៊ី(ADB)​ថ្មី​ប្រចាំ​កម្ពុជា​ជំរុញ​ការងារ​ថ្មី​សម្រាប់​សហប្រតិបត្តិការ​របស់ ADB លើ​វិស័យ​ធនធានទឹក​និង​ឧតុនិយម និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ដៃគូ​លើ​វិស័យ​ទឹក​របស់ ADB ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​ពី ឆ្នាំ​២០១៩ តទៅ​( Country Partnership Strategy, CPS 2019 ) នៅ​រសៀល​ថ្ងៃទី​៣ ខែ
ធ្នូ ឆ្នាំ​២០១៨ ក្នុង​ទីស្តីការក្រសួង​។ ​
​ ​
​លោកស្រី Jamal បានធ្វើការ​កោតសរសើ​រលោក លឹម គានហោ ជា​រដ្ឋមន្ត្រី​បច្ចេកទេស​លើ​វិស័យ​ធនធានទឹក​និង​ឧតុនិយម ពោរពេញ​ដោយ​បទពិសោធន៍​ល្អ​គ្រប់​ជ្រុង ជ្រោយ​ក្នុង​ការដឹកនាំ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង ADB នាពេល​កន្លងមក​ចាប់តាំងពី ឆ្នាំ​១៩៩៣ មករ​ហូត​ដល់ពេល
នេះ សម្រេចបាន​លទ្ធផល​ជោគជ័យ​។ ក្នុង តួនាទី​របស់លោក​ស្រី​ជា​ប្រធាន​ស្ថាន​តំណាង ADB ថ្មី​នឹង​បន្ត​ពង្រឹង​ជា​អតិបរមា លើ​កិច្ច​សហ​ប្រតិ​ប​ត្តិ
តការ​ជាមួយ និង​លោក​រដ្ឋមន្ត្រី​ធ្វើការ​សម្រេច​ឲ្យ​ខាងតែបាន​នូវ​​សមិទ្ធផល​ខ្ពស់​លើ​វិស័យ​មួយ​នេះ​។
​ ​
​ក្នុងពេល​ជំនួប​នេះ​លោក​រដ្ឋមន្ត្រី​ថ្លែង​ការ​អរគុណ​ដល់​លោកស្រី Jamal ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ចូលជួប​ធ្វើ​របាយការណ៍​អំពី​ផែនការ​ការងារ​និង​យុទ្ធសាស្ត្រ ថ្មី​របស់ ADB លើ​វិស័យ​ធនធានទឹក​និង​ឧតុនិយម​។ លោក​រដ្ឋមន្ត្រី​មាន​ក្ដី​សង្ឃឹមថា យោងតាម​បទពិសោធន៍​ដ៏​យូរ​ឆ្នាំ​ជាមួយនឹង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ជាច្រើន​ក្នុង​ពិភព លោក​ជាពិសេស លោកស្រី​បាន​បំពេញការងារ​ជា​យូរ​ឆ្នាំ​ក្នុងប្រទេស​កាណាដា​និង​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់ ADB HQ ។ ម្យ៉ាងទៀត​លោកស្រី Jamal បានធ្វើការ ជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​កម្ចី​ក្នុង​កម្រិត​ពីរ​កោដ​ដុល្លារ​អាមេរិក និង​ជំនួយឥតសំណង​លើ​វិស័យ​បច្ចេកទេស ប្រមាណ​ជា​៥០​លាន​ដុល្លារ​អាមេរិក​ទៀត នៅក្នុង​ទីស្នាក់ការ កណ្តាល​របស់ ADB HQ មុន​ពេលដែល​លោកស្រី​អញ្ជើញ​មក​ទទួល​ការ​ជា​ប្រធាន ADB ប្រចាំ​ប្រទេស​កម្ពុជា​។
​ ​
​លោក លឹម គានហោ រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្នុង​អាណត្តិ​ថ្មី​របស់​លោកស្រី Jamal ប្រចាំ​ប្រទេស​កម្ពុជា និង​សហការ​យ៉ាង​ពេញទំហឹង ធ្វើការ​អនុវត្ត​លើ​ផែន ការ​ការងារ​រយៈពេល​វែងលើ​ការគ្រប់គ្រង​វិស័យ​ធនធានទឹក (Long Term Road Map on Water Resources Management 2019-2034) របស់​ក្រសួង​ធនធាន ទឹក​និង​ឧតុនិយម ឲ្យ​ទទួលបាន​ជោគជ័យ​ប្រកបដោយ​ផ្លែផ្កា​ខ្ពស់​និង​មាន​ប្រសិទ្ធភាព​យូរអង្វែង​៕ Tp