​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ចុះសួរសុខទុក្ខ​កងទ័ព​ការពារ​កោះ​ឆ្នេរ

872
ចែករម្លែក

​ដោយៈ បា​យ៉ង់/​ភ្នំពេញៈ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយមបានដឹកនាំគណៈប្រតិ ភូ​ក្រសួង​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ជូន​ដល់​កងទ័ព​នៃ បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ស្ថិតនៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​។​
​ ​
​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ លោក​រដ្ឋមន្ត្រី​ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៍​ដូចជា​បងប្អូន​ប្រជាពលរដ្ឋ កម្ពុជា​សូម​សំដែង​នូវ​ការដឹងគុណ​ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយ​នា​វី នាយ​នា​វី​រង ពល​នា​វី​ទាំងអស់ នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ដែល​បានធ្វើ​ពលិកម្ម​គ្រប់ បែបយ៉ាង​ដើម្បី​ការពារ សុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និង​សុវត្ថិភាព របស់​ពលរដ្ឋ​ក៍​ដូចជា ជាតិ​មាតុភូមិ​កម្ពុជា​។​
​ ​
​លោក លឹម គានហោ បានបញ្ជាក់​បន្ថែមថា ដោយសារ​សុខសន្តិភាព​នេះហើយ ទើប​អាច​បង្កលក្ខណៈ​ឱ្យ​កម្ពុជា ធ្វើការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​បាន​រីកចម្រើន​ដូច សព្វថ្ងៃ​។ ដូច្នេះ​លោក​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការប្តេជ្ញាចិត្ត​របស់លោក​មេបញ្ជាការ​ដែល​បាន​លើកឡើងថា ទោះ​ក្នុងតម្លៃ​ណា​ក៍ដោយ​ក៍​ត្រូវតែ​ការពារ​ឱ្យបាន​នូវ សុខសន្តិភាព ទប់ស្កាត់​នូវ​រាល់​ល្បិចកល​នានា ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។
​ ​
​ក្នុងនាម​ជា​សមរភូមិ​ក្រោយ​ក៍​ដូចជា សម្ព័ន្ធមេត្រីភាព​លោក​រដ្ឋមន្ត្រី​បាន​ប្តេជ្ញាចិត្ត នៅតែ​បន្ត​ការជួយឧបត្ថម្ភ​គាំទ្រ​ដល់ បញ្ជាការដ្ឋាន​ទាំង​ស្មារតី​សម្ភារ​និង​ថវិកា ដើម្បី​ជួយ លើកកម្ពស់​នូវ​ជីវភាព របស់​កងទ័ព គ្រួសារ​កងទ័ព និង​ការសាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ នៅក្នុង​ទីបញ្ជាការដ្ឋាន​នេះ​។
​ ​
​ស្ថិតក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី ក៍បាន​ឧបត្ថម្ភ​មាន​ទីមួយ ថវិកា​ចំនួន​ប្រាំ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការបន្ត​សាងសង់​អគារ​ស្នាក់នៅ របស់​កងទ័ព​។ ទី​ពីរ ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​សម្រាប់​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅក្នុង​បញ្ជាការដ្ឋាន​រួមមាន ថវិកា​ចំនួន​៤០​លាន​រៀល សម្រាប់​ចែកជូន​កងទ័ព ដោយ​ក្នុង ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន​ពីរម៉ឺន​រៀល​,​ស្រា​បៀរ​១០០​កេស​,​មី​១០០​កេស​,​ទឹកត្រី​២៥​យួរ​,​ទឹកស៊ីអ៊ីវ​២៥​យួរ​,​ទឹក​សុទ្ធ​១៥០​កេស​និង​ទឹកក្រូច​៥០​កេស​៕ P