​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប្រជុំ​សេចក្តីព្រាង​សម្រាប់​កិច្ចការពារ​សិទ្ធិ​កុមារ​ក្នុង​បរិបទ​នៃ​ការ​ពពោះ​ជំនួស​

204
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​សេចក្តីព្រាង​គោលការណ៍​សម្រាប់​កិច្ចការពារ​សិទ្ធិ​កុមារ​ក្នុង​បរិបទ​នៃ​ការ​ពពោះ​ជំនួស កាលពី​ព្រឹក​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពីរ​អ្នកជំនាញ​នៃ​ប្រទេស​នានា​រួមទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ព្រមទាំង​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​មួយចំនួន​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​៥=៦​ខែធ្នូ​ឆ្នាំ​២០១៩​ក្រោម​កិច្ចសហការ​រវាង​ក្រសួងយុត្តិធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អភិវឌ្ឍន៍​សង្គមកិច្ច​និង​សន្តិសុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​ថៃ និង​អង្គការ International SocialeService(ISS)​។​ដើម្បី​ពិ​ព្រោះ​យោបល់​ទៅលើ​បរិបទ​នៃ​ការ​ពពោះ​
​ជំនួស ក្នុង​ថ្នាក់​តំបន់ និង ថ្នាក់​អន្តរជាតិ ក្នុង​គោលបំណង រួមគ្នា​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង សិទ្ធិ​កុមារ ៕S/​