​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ជួបពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​

908
ចែករម្លែក
  • 33
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទទួល​ជួបពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​ស្ដីពី​ការដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​។​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ​។

​កិច្ចពិភាក្សា​ដោយមាន​ការចូលរួម​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តំណាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ក្រសួងពាណិជ្ជកម្ម តំណាង​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​។

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង លោកស្រី Alina boiciuc Deputy Head of Unit Trade and Sustainable Development និង លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កាលពី​រសៀល​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៨៕S/​

​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ជួបពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​