​រដ្ឋមន្ត្រីក្រសួង​អប់រំ​និង​មន្ត្រីរាជការ​ហូប​អំបុក​សាមគ្គី​

133
ចែករម្លែក

ដោយ សុផល​/​ភ្នំពេញៈ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួម ជាមួយ ថ្នាក់ ដឹកនាំ និង មន្ត្រី អប់រំ ក្រោម ឱវាទ បាន អញ្ជើញ ពិសា អំបុក រួមគ្នា​ក្រោម​ពាក្យស្លោក “​អំបុក ខ្មែរ​ថែ​ជាតិ​សាសនា​និង​ព្រះមហាក្សត្រ​”​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង​អប់រំ​។​
​ការ​ពិសារ​អំបុក​សាមគ្គី​នេះ​តប តាម ការ អំពាវ នាវ របស់ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែល​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ចូលរួម ពិសា អំបុក ទាំង អស់ គ្នា នា ថ្ងៃ ទី​៩ ខែ វិច្ឆិកា​នេះ​។

​ការ ពិសា អំបុក រួមគ្នា​នេះ​ក៏បាន​ប្រព្រឹត្តទៅ​ស្រប​ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​អបអរសាទរ ខួប​លើក​ទី​៦៦​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​១៩៥៣=៩​វិច្ឆិកា​២០១៩​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល កម្ពុជា ទទួល បាន ឯករាជ្យ ពី អាណានិគម បារាំង​។​ការ អបអរសាទរ ព្រះ រាជ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង សំពះ​ព្រះ​ខែ អក អំបុក ដែល ជា ព្រះ រាជ ពិធី បុណ្យ ប្រពៃណី ជាតិ ខ្មែរ នឹង ប្រព្រឹត្ត ទៅ ក្នុង ពេល ឆាប់ ខាង មុខ ។

​សូមជម្រាបថា​ការ ពិសា អំបុក រួម គ្នា របស់ ប្រជាពលរដ្ឋ កម្ពុជា បាន ប្រព្រឹត្ត ទៅ គ្រប់ ទីកន្លែង ទូទាំង ប្រទេស កម្ពុជា ដោយ ក្ដី សប្បាយ រីករាយ សាមគ្គីភាព និង ភាតរភាព ដែល ឆ្លុះ បញ្ចាំង ពី ទឹក ចិត្ត នៃ ការ ស្រឡាញ់ រួបរួម គ្នា រវាង ប្រជាជន កម្ពុជា ក្រោម ម្លប់ នៃ សន្តិភាព​៕S/​