​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ពិនិត្យ​បន្លែ​សុវត្ថិភាព​របស់​កសិក​រ​១៥០​គ្រួសារ​នៅ​ស្រុក​ពាម​ជរ

303
ចែករម្លែក

ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​លោក វេ​ង​សាខុន​និង​លោក ចាន់​រ៉ា​ន់​អភិបាលរង​ខេត្តព្រៃវែង​ប្រធាន​មន្ទីរ​និង​សហការី​។​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ កសិករ​ផលិត​បន្លែ​សុវត្ថិភាព​ចំនួន​១៥០​គ្រួសារ​របស់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​។​ជំនួប​នៅក្នុង​បរិវេណ​វត្ត​កោះ​ពាម​រាំង​ភូមិ​កោះ​ពាម​រាំង​ឃុំ​កោះ​ចេក​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​។​

​ក្រោយពី​លោក​ប្រធាន​មន្ទីរ និង​អភិបាលរង​ខេត្ត បាន​រាយការណ៍ និង​ធ្វើ​ចំណាប់អារម្មណ៍​ទាក់ទង​សកម្មភាព​ផលិត​បន្លែ​សុវត្ថិភាព​នៅ​តំបន់​នេះ​រួចមក​លោក​រដ្ឋមន្ត្រី​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់​បងប្អូន​ទូទាំង​ស្រុក​ពាម​ជរ ដែល​សម្តេច​តែងតែ​គិតគូរ​ពី​បញ្ហា​សុខទុក្ខ​របស់​បងប្អូន​គ្រប់ៗ​គ្នា ។

​លោក​រដ្ឋមន្ត្រី​បាន​សំណេះសំណាល​ជាមួយ​កសិករ​ផលិត​បន្លែ​ដោយបាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ប្រកាន់យក​អាជីព​ជា​អ្នក​ដាំ​បន្លែ​ដើម្បី​កែប្រែ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យបាន​ល្អប្រសើរ​។​លោក​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កសិកម្ម​មន្ទីរ​កសិកម្ម​ខេត្ត​មន្ត្រី​អនុវត្ត​គម្រោង​។​

​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​សម្រេចបាន​លទ្ធផល​ល្អជា​ពិសេស​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ផ្តោតជាសំខាន់​ទៅលើ​ការផលិត​បន្លែ​សុវត្ថិភាព​ក្នុងទិសដៅ​លើកកម្ពស់​កម្រិតជីវភាព​កសិករ​។​តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម​បន្លែ​ក្នុងស្រុក​និង​ឈានទៅ​កាត់បន្ថយ​បរិមាណ​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​។​

​លោក​រដ្ឋមន្ត្រី​បានផ្តល់​យោបល់​ដល់​កសិក​រ​ដោយ​សំដៅ​ទៅលើ​ការអនុវត្ត​បច្ចេកទេស​បន្ថែម​។​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​បន្លែ​រៀបចំ​ចងក្រង​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព​។​ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន តាមរយ​:​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច សន្យា​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​តម្លៃ​។​

​លោក​វេ​ង​សាខុន​បន្ថែមថា​ទីផ្សារ​ជា​អ្នកកំណត់​គុណភាព​និង​សុវត្ថិភាព​ដោយហេតុនេះ​អ្នក​ផលិត​ត្រូវ​ចាប់យក​ឱកាស​ទីផ្សារ​ឱ្យបាន​។​មាន​ទីផ្សារ​មាន​ការបញ្ជាទិញ​ហើយ​មាន​ការបញ្ជាទិញ​ទើប​មាន​ផែន​ការផលិត​ច្បាស់លាស់​មាន​យន្តការ​អនុវត្ត​បច្ចេកទេស​ត្រឹមត្រូវ​ដល់ពេលនេះ​អ្នក​ផលិត​យើង​ឈប់​ផលិត​បន្លែ​រដូវ និង​ឈប់​ផលិត​តាម​គ្នា​។

​ក្រៅពីនេះ ត្រូវ​ពង្រីក​លទ្ធភាព​ដាំ​ដុះ​ឱ្យអស់​សមត្ថភាព ដើម្បី​ធានា​ឱ្យបាន​ទាំង​បរិមាណ​និង​គុណភាព ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល​។​អគ្គនាយកដ្ឋាន​កសិក​ម្ម​មន្ទីរ​កសិកម្ម​ត្រូវ​សិក្សា​ពី​លទ្ធភាព​ចងក្រង​សហគមន៍​ផលិត​កំណត់​ឱ្យបាន​ច្បាស់​ពី​លក្ខណៈ​អំណោយផល​តំបន់​ដាំ​ដុះ​បន្លែ​ដើម្បី​ទាក់ទាញ​និង​តម្រង់ទិស​ដល់​អ្នក​ផលិត​និង​អ្នកបញ្ជា​ទិញ​ងាយស្រួល​កំណត់​ប្រភេទ​បន្លែ ដែល​ទីផ្សារ​ត្រូវការ​។​

​សិក្សា​ពី​លទ្ធភាព​នៃ​ការ​បង្វែរ​ទិសដៅ ដាំ​ដុះ​ដំណាំ​ដែល​គ្មាន​ទីផ្សារ​ច្បាស់លាស់ ផ្តល់​ទិន្នផល​ទាប ប្រើប្រាស់​ទឹក​ច្រើន ។​ពលកម្ម​ថែទាំ​ងាក​មក​ដាំ​បន្លែ ដែល​សមស្រប​ទៅនឹង​ស្ថានភាព​ភូមិសាស្ត្រ អំណោយផល​គុណភាព​ដី​លទ្ធភាព​ទឹក​និង​ពលកម្ម​។​ជាពិសេស​និន្នាការ​នៃ​កំណើន​តម្រូវការ​ផលិតផល​ប​ន្លែ​សុវត្ថិភាព​កាន់តែ​កើន​ឡើងជា​លំដាប់​។​

ត្រូវ​ស្វែងរក​ដៃគូ​អភិវឌ្ឍ​និង​វិស័យ​ឯកជន​សហការគ្នា​បង្កើត​មជ្ឈមណ្ឌល​ប្រមូល​ទិញ​ផ្គត់ផ្គង់​និង​ចែកចាយ​ដោយ​រៀបចំ​ប្រព័ន្ធ​វេច​ខ្ចប់​រក្សាទុក​ក្នុង​ទូរ​ត្រជាក់ និង​ដឹកជញ្ជូន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។​

​សូម​រំ​លឹ​ថា​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ត្រូវបាន​រាជរដ្ឋាភិបាល​តាមរៈយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​ជាង​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​យកទៅអនុវត្ត​គម្រោង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១​។

​ក្នុង​បំណង​ផលិត​ពូជស្រូវ​ក្រអូប​និង​ប្រភេទ​បន្លែ​សុវត្ថិភាព​ប្រកបដោយ​និរន្តរភាព​ក្នុងទិសដៅ​កាត់បន្ថយ​ការនាំ​ចូល​ដោយ​កំណត់​គោលការណ៍​ផលិត​ឱ្យបាន​ស្រូវ​ក្រអូប​ចំនួន​១៥​ពាន់​តោន​ក្នុង​១​ឆ្នាំ និង​បន្លែ​ចំនួន​៦០​ពាន់​តោន​ក្នុង​១​ឆ្នាំ​នា​ឆ្នាំ​២០១៩​។​

​ក្នុងនោះ​គម្រោង​បាន​ជ្រើស​យក​សហគមន៍​៦០​ផលិត​ពូជ​២០០​សហគមន៍​ផលិត​ស្រូវ​ចំណី​កសិករ​ចំនួន​២.០០០​គ្រួសារ​ផលិត​បន្លែ​ខ្នាត​មធ្យម​និង​៦០​គ្រួសារ​ទៀត​ផលិត​បន្លែ​ខ្នាត​ធំ​ដោយ​ត្រូវ​អនុវត្តតាម​គោលការណ៍​ស្តីពី​ការអនុវត្ត​កសិកម្ម​៕S/​