​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចុះសួរសុខទុក្ខ​កងកម្លាំង​ប្រចាំការ​នៅ​ច្រក​អានសេះ​

257
ចែករម្លែក
  • 33
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ កាលពី​រសៀល​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​កងទ័ព​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ច្រក​អានសេះ ស្ថិតនៅ​ខេត្តព្រះវិហារ​។ ដែល​ស្ថិត​នៅជាប់​ជាមួយ​ខេត្ត​ត​អ៊ូ​ប៊ុន ប្រទេស​ថៃ​។

​បន្ទាប់ពី​ចុះសួរសុខទុក្ខ​កងទ័ព​ដែល​ប្រចាំការ​នៅ​ច្រក​អានសេះ រួចមក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ដឹកនាំ​គណៈប្រតិភូ បន្ត​ចុះ​ត្រួតពិនិត្យ​ការកសាង​រូប សំណាក់​របស់​លោកតា អ៊ុ​។ ទស្សនាការ​លក់ដូរ​រ​បស់​ក្រុមអាជីវករ​នៅ​ផ្សារ​កម្ពុជា​-​ថៃ និង​បន្តទៅ​សួរសុខទុក្ខ ដល់​កងទ័ព​ដែល​ឈរជើង នៅលើ​ប្រាសាទព្រះវិហារ​ផងដែរ​។​

​គួរ​បញ្ជាក់ថា អាជ្ញាធរ​កម្ពុជា​-​ថៃ បាននិងកំពុង​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា នៅ​ច្រក​អានសេះ​នេះ​ឱ្យបាន​ល្អ ដើម្បី​ឈានដល់​ការបើក​ច្រក​នេះ ទៅជា​ច្រកទ្វារ​អន្តរជាតិ នៅក្នុង​ឆ្នាំ​២០១៩​នេះ ។ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​ស្អែក​នេះ ភាគី​កម្ពុជា​-​ថៃ ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ទាំង​២ អភិបាលស្រុក និង​យោធា​កម្ពុជា​-​ថៃ នឹង​បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​មួយចំនួន ដើម្បី​ឈានទៅដល់​ការបើក​ច្រក​ច្រក​អានសេះ ជា​ច្រកទ្វារ​អន្តរជាតិ​៕S/​