​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ៖ ប្រយ័ត្ន​ចាញ់បោក​ជនខិលខូចឲ្យ​ចូលរួម​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​

227
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​​:ភ្នំពេញ​៖​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថ្លែងថា “​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ការបោកប្រាស់​របស់​ជន​ខិលខូច​មួយចំនួន ដែល​អាចធ្វើឱ្យ​បងប្អូន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើសច្បាប់​ផ្សេងៗ ជាពិសេស​ការចូលរួម​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​”​។​ នេះ​បើតាម​ការសរសេរ​រប​ស់សម្ដេច ទៀ បាញ់ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ ។

​មួយរយៈ​ពេល​ចុង​ក្រោយនេះ លោក សម រង្ស៊ី តែងតែ​ប្រកូក​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​លោក ដើម្បី​វិល​ចូល​ប្រទេស​កម្ពុជាវិញ ដែល​អាជ្ញាធរ​កម្ពុជាប្រកាស​យ៉ាង​ដាច់​ណាត់​ថា នឹង​ចាប់ខ្លួន​លោក សម រង្ស៊ី ភ្លាម ពេល​ជាន់​ដល់​ទឹកដី​កម្ពុជា ។

​លោក សម រង្ស៊ី បានប្រកាស​ចូល​ប្រទេស​កម្ពុជា​វិញនៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ខាងមុខនេះ ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ដែល​មជ្ឈដ្ឋាន​ជាច្រើន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ៕​Ha

#