​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ផ្ដាំផ្ញើ​ដល់​កងទ័ព​ឱ្យ​បន្ត​កិច្ចការពារ​សន្តិភាព ការពារ​ប្រជាជន និង​ភ្ញៀវទេសចរ​

258
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប​ ៖ ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន ពលទាហាន នៃ​យោធភូមិភាគ​ទី​៤ កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ផ្ដាំផ្ញើ​ដាស់តឿន​ដល់​កម្លាំង​កងទ័ព​ឱ្យ​ខិតខំ​បន្ត​ការរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព ព្រមទាំង​ត្រូវ​ពង្រឹង​សុវត្ថិភាព សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាជន និង​ភ្ញៀវទេសចរ ពិសេស​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នាពេល​ខាងមុខនេះ​។

លោក​បណ្ឌិត ថោង ខុន មានប្រសាសន៍​ទៀតថា កង​យោធ ពល​ខេមរភូមិន្ទ គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ ហើយ​ទោះបីជា​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ គឺ​ត្រូវការពារ​​ឲ្យ​បាន​រឹងមាំ​នូវ​សុខសន្តិភាព ស្ថិរភាព និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ចលនា​បដិវត្ត​ពណ៌​មិន​ឲ្យ​កើត​មាននៅ​កម្ពុជា​។​

លោក​បាន​បន្តថា ត្រូវ​បន្ត​រក្សា​ការពារ​បូ​រណ ភាព​ទឹកដី និង​ការពារ​តំបន់​បេតិកភណ្ឌ​អង្គរ និង​តំបន់​ជុំវិញ ពិសេស​ត្រូវ​បង្កើន​ការសិក្សា​រៀនសូត្រ​ជំនាញ​វិជ្ជាជីវៈ​យោធា ដើម្បី ពង្រឹង​វិស័យ​ការពារជាតិ ការពារ​ប្រជាជន ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​លទ្ធិប្រជាធិបតេយ្យ៕B/

#