​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បណ្ដេញ​នគរបាល​ចំនួន​២០​រូប​ចេញពី​ក្របខណ្ឌ​

824
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​:​មន្ត្រី​នគរបាលជាតិ​ចំនួន​២០​រូប​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវបាន​ដកហូត​ឋានន្តរ​ស​ក្កិ​និង​បណ្ដេញចេញ​ផុតពី​ក្របខណ្ឌ​មន្ត្រីរាជការ​មូលហេតុ​បោះបង់ចោល​ការងារ​។ នេះ​បើ​យោងតាម​ប្រកាស​ស្ដីពី​ការបណ្ដេញចេញ​ផុតពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​។​

​ចុះហត្ថលេខា​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​មន្ត្រី នគរបាល ទាំង ២០ រូប ដែល បាន បណ្តេញ នោះ រួម ថ្នាក់ អនុសេនីយ៍ឯក ចំនួន ៤ នាក់ , ថ្នាក់ អនុសេនីយ៍ទោ ចំនួន ១១ នាក់ និង ថ្នាក់ អនុសេនីយ៍ត្រី ចំនួន ៤ នាក់ និង ព្រឹន្ទបាលទោ ម្នាក់ ។
​សូម​អាន​សេចក្តី​ស្ដីពី​ការបណ្ដេញចេញ​ផុតពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​ដូចខាងក្រោម​:​