​រដ្ឋមន្ត្រី​ត្រាំ​អ៊ីវតឹក​!​មិ​ត្ដ​ហ្វូ​ន​នាំ​យុគ​បច្ចេកវិទ្យា​ឌីជីថល​ពិតប្រាកដ​ក្នុង​ពិព័រណ៍​ឌីជីថល​កម្ពុជា​ឆ្នាំ​២០១៩

297
ចែករម្លែក
  • 22
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖ មិត្ត​ហ្វូ​ន​បាន​ក្លាយជា​ម្ចាស់​ឧបត្ថម្ភ​ធំ​នៃ​វេទិកា​ឌីជីថល​កម្ពុជា (Digital Cambodia)​ដែលជា​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់ជាតិ​ដំបូង និង​ធំ​បំផុត​ក្នុង​ឆ្នាំ​២០១៩​ដែល​រៀបចំឡើង​ដោយ NIPTICT និង​សហការ​ជាមួយ​ក្រសួង និង​មូលនិធិ​អភិវឌ្ឍ​ចំនួន​៧​ពីថ្ងៃ​ទី​១៥ ដល់​១៧​ខែមីនា​។​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​របស់​មិត្ត​ហ្វូ​ន​ក្នុង​ការកសាង​សង្គម​ឌីជីថល​តាមរយៈ​ការផលិត​នូវ​ផលិត​ឧស្សាហកម្ម​៤.០( Industry 4.0) ថ្មីៗ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​នាពេលខាងមុខ​។​

លោក​ត្រាំ​អ៊ីវតឹក​រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ថ្លែងថា​៖«​មិ​ត្ដ​ហ្វូ​ន​បាន​នាំមក​នូវ​យុគសម័យ​បច្ចេកវិទ្យា​ពិតៗ​ដល់​កម្ពុជា​។​ផលិតផល​ទាំងនេះ​នឹងត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ដើម្បី​បំពេញ​នូវ​តម្រូវការ​ចីរភាព​ដល់​សហគ្រាស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​គួរ​ជម្រាប​ថា​ព្រឹ​ត្ដិ​ការណ៍​រយៈពេល​៣​ថ្ងៃ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាង​១០០​អ្នក​និយម​បច្ចេកវិទ្យា​រាប់ពាន់នាក់​មកពី​គ្រប់ទិសទី​នៃ​ប្រទេស​ជាពិសេស​ក្នុងឱកាស​សន្និសីទ​នោះបាន​ទាក់ទាញ​វាគ្មិន​អន្ដរជាតិ​ល្បីៗ​ជាង​៥០​នាក់​និង​មាន​កិ​ត្ដ​យស​ស្វា​គម​វត្ដ​មាន​រដ្ឋមន្ដ្រី​អាស៊ាន​និង​រដ្ឋលេខាធិការ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​។​

ក្នុង​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​នេះ​មិ​ត្ដ​ហ្វូ​ន​បាន​នាំមក​នូវ​បទពិសោធ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ពិតៗ​និង​ជា​ដំណោះស្រាយ​សហគ្រាស​ជាមួយ​ក្រុម​ផលិតផល​ទាំង​៥ ដូចជា ទីក្រុង​វៃឆ្លាត (​មជ្ឈមណ្ឌល​ប្រតិ​ប​ត្ដិ​ការ​វៃឆ្លាត និង Safe.One) ដើម្បី​ត្រួតពិនិត្យ ឬ​ថែមទាំង​នៅ​តំបន់​ធំៗ​,​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ (4GLTE, eNodeB, Small Cells) ដែល​អនុញ្ញាត​ឲ្យ​ដំណើរការ​ក្នុង​ទី​តូចចង្អៀត​យ៉ាង​ងាយស្រួល ដូចជា ក្នុង​អគារ កីឡដ្ឋាន មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ជាដើម​,​មន្ទីរពេទ្យ​និង​សាលារៀន​វៃឆ្លាត​,​ដំណោះស្រាយ​ទូរគមនាគមន៍​សមុទ្រ និង​ជាពិសេស​ដំណោះស្រាយ​សន្ដិសុខ​អន​ឡាញ ដែល​រំពឹងថា​នឹង​កាន់​ចម្រើន​ខ្លាំង​ក្នុងពេល​ឆាប់ៗ​។

​លោក Le Manh Tan ជា​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន អំឡុងពេល​សន្និសីទ និង​ជជែក​ពិភាគ្សាបាន​ថ្លែងថា​៖«​ដោយ​ស្គាល់​តួនាទី​របស់​យើង​ជា​ប្រតិ​ប​ត្ដិករ​ឈានមុខ​ក្នុង​ការកសាង​សង្គម​ឌីជីថល​នៅ​កម្ពុជា​និង​ត្រៀមខ្លួន​សម្រាប់​ឧស្សាហកម្ម​ទី​(Industry4.0)​មិ​ត្ដ​ហ្វូ​នប​ន្ដ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ធ្វើការ​វិនិយោគ​លើ​ការកសាង​និង​ពង្រីក​វិសាលភាព​បណ្ដាញ​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ដែល​បំពេញតម្រូវការ​សេវាកម្ម​ត​ភ្ជាប់​Internet of Things»​។

​លោក​បាន​បន្ដថា​៖«​លើសពីនេះ​មិ​ត្ដ​ហ្វូ​ន​បាន​ប្ដេជ្ញា​រក្សា​ភាព​ទំនើបកម្ម​របស់ខ្លួន​ដោយ​ការផ្ដល់​សេវាកម្ម​បច្ចេកវិទ្យា​ឈានមុខ 5G ប​ច្វេ​ក​វិទ្យា​វៃឆ្លាត (AI) Virtual Reality (VR) និង Big Data ជាដើម ដើម្បី​ឲ្យ​ប្រាកដថា មិ​ត្ដ​ហ្វូ​ន នៅតែ​ឆ្ពោះទៅមុខ និង​បំពេញ​មហិច្ឆតា «​កសាង​សង្គម​ឌីជីថល សម្រាប់​ជីវិត​កាន់តែ​ប្រសើរ​ក្នុងប្រទេស​កម្ពុជា​»​។​

មិ​ត្ដ​ហ្វូ​ន​នាពេល​បច្ចុប្បន្ន​ជា​បណ្ដាញ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ជាមួយ​ស្ថានីយ៍​ផ្សាយ​សេវា​ជាង ១១០០០ BTS មាន​ទាំង​បច្ចេកវិទ្យា 2G, 3G, 4G ព្រមទាំង​បច្ចេកវិទ្យា​ចុងក្រោយ​4.5G និង​ខ្សែកាប​អុ​ប​ទិ​កជាង ២៣០០០ គីឡូម៉ែត្រ ដែល​ពង្រាយ​នៅ​ទូទាំង ២៥ ខេត្ដ​-​ក្រុង ដោយ​គ្របដណ្ដប់​ស្រុក​៩៧ ភាគរយ​ទូទាំងប្រទេស​៕S/

​ចំណងជើង​រូ​បថ​តៈ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទស្សនា​ស្តង់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្នុង​វេទិកា​ឌីជីថល​កម្ពុជា​២០១៩(​រូបៈ​សុផល​)