​រដ្ឋមន្ត្រី​ធនធានទឹក​ជួប​ធនាគារអភិវឌ្ឍន៍អាស៊ី​ដើម្បី​អនុវត្ត​គម្រោង​ថ្មី

659
ចែករម្លែក

​ដោយៈ ប​.​ខុន​/ ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​លើ​ផែនការ យុទ្ធសាស្ត្រ​ថ្មី​របស់ ADB HQ វិស័យ​ទឹក​នៃ​ប្រទេស​កម្ពុជា ដែល​នឹងត្រូវ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​ប្រាំ​រួមមាន បាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និង ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
​ ​
​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​លោក Jiangfang Zhang ប្រធាន​គណៈប្រតិភូ​ធនា​គារ​អភិវឌ្ឍន៍អាស៊ី(ADB)បាន​ផ្តោត​សំខាន់​ទៅលើ​ផែនការ​ការងារ​យុទ្ធសាស្ត្រ​ថ្មី​របស់ ADB HQ លើ​វិស័យ​ទឹក​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវអនុវត្ត​
ក្នុង​ខេត្ត​ចំនួន​ប្រាំ​គឺ ខេត្ត​បាត់​​ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ធំ និង ខេត្តកំពត ដោយ​ធ្វើ​ទំនើបកម្ម​ធ្វើការ​ជួសជុល​ស្តារឡើងវិញ​និង​ធ្វើ
ការ​កែលម្អ​លើ​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ចំនួនប្រាំ​ឲ្យ​ទៅជា​ប្រព័ន្ធធារាសាស្ត្រ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ដែល​ប្រើ​បាន​សម្រាប់​ស្រោចស្រព​ទាំង​រដូវប្រាំង​និង​រដូវវស្សា​។

​គម្រោង​ខាងលើ​រួមមាន​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ជា​បេតុង​ប្រវែង​៣៨១,២​គីឡូម៉ែត្រ សាងសង់​ទំនប់​អាង​ទឹកជា​បេតុង​ប្រវែង​៦.៥​គីឡូម៉ែត្រសាងសង់​ទំនប់​បង្ហៀរ ​ខ្នាត​ធំ​ប្រវែង​៨០០​ម៉ែត្រ បំពាក់​ស្ថានីយ​បូមទឹក​ដើរ​ដោយ​ថាមពល​អគ្គិសនី​ខ្នាត​ធំ​មាន​ក្បាល​បូម​ប្រាំ​ចំនួន​ពីរ​កន្លែង​ជា​ប្រភេទ Smart Pumping Systems​។ សាង សង់​សំណង់​សិល្បការ​ធំ​តូច​ដ៏​ច្រើន​ដើម្បី​ធានា​ឲ្យ​ប្រព័ន្ធធារាសាស្ត្រ​ទាំងនោះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ខេត្ត​ទាំង
​ប្រាំ​ខាងលើ​ដើម្បី​ប្រើប្រាស់​បាន​គ្រប់គ្រាន់ ក្នុងការ​ស្រោចស្រព​វ​ដំណាំ​ស្រូវបាន​បី​ដង​ក្នុង​១មួយឆ្នាំ​។​

​សាងសង់ Join Reservoir Operations (JOROP) ដើម្បី​ធានាបាន​លើ​របប​ទឹក​ឲ្យ​នៅតែ​ជា​ទឹករ​ស់ទាំង​រដូវ​វ​ស្សានិ​ង​រដូវប្រាំង​សម្រាប់​ប្រព័ន្ធ ធារាសាស្ត្រ​ទាំងអស់ ក្នុង​ខេត្ត​ទាំង​ប្រាំ​។ ធ្វើបញ្ជី​សារពើភ័ណ្ឌ​ក្នុង​លក្ខណៈ​ទំនើបកម្ម​លើ​ប្រព័ន្ធធារាសាស្ត្រ​។ វិនិយោគ​លើ​ការថែទាំ​ជាប្រចាំ​
និង​ការថែទាំ​ខួប​រយៈពេល​ពីរ​ឆ្នាំ​មុនពេល​ផ្ទេរ ការងារ​ទាំងនេះ​ទៅ​ឲ្យ​អ្នកទទួលផល​។ ធ្វើ​ការរៀបចំ​អ្នកទទួល​ផល​ទាំងអស់​ឲ្យ​ក្លាយទៅជាសក​បទ
ដើម្បី​ដំណើរការ​ប្រព័ន្ធធារាសាស្ត្រ​ឲ្យ​មាន​និរន្តរភាព​។​

​គម្រោង IAIP នឹង​ចំណាយ​ទៅលើ​ការសាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​ទឹក​ដ៏​ទំនើប​ដើម្បី​ធ្វើការ​គ្រប់គ្រង បញ្ជា ផ្សព្វផ្សាយ ព្យាករណ៍ សំយោគ
និង​យុទ្ធសាស្ត្រ​ដាក់ ផែនការ​ដំណោះស្រាយ​និង​រក្សាទុក​លើ​ទិន្នន័យ​ទឹក​។ បំពាក់​សម្ភារ​ទំនើប​គ្រប់យ៉ាង​ទាំងអស់​ដែល​បម្រើ​ឲ្យ​ការបញ្ជា​គ្រប់គ្រង​
និង​ដាក់​យុទ្ធសាស្ត្រ​ទឹក​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​ក្នុង​លក្ខណៈ Real Time Forcasting ។ IAIP នឹង​វិនិយោគ​ទៅលើ​ការងារ​ដំឡើង​ប្រព័ន្ធ Doppler Radar តេ​ជោ​សែ​នទី​ពីរ​ថ្មី​មួយទៀត​នៅ ខេត្តកំពង់ធំ ដើម្បី​ជួយ​ដល់​ការព្យាករណ៍​គ្រប់គ្រង​ផ្សព្វផ្សាយ​និង​សំយោគ​ទិន្នន័យ​ទឹក​ក្នុង
​លក្ខណៈ Real Times​។

IAIP ក៍​ផ្តល់​អាហារូបករណ៍​រយៈពេល​វែង​លើ​ជំនាញ​ទាំងអស់​ដែល​បម្រើ​ឲ្យ​មជ្ឈមណ្ឌល​ទិន្នន័យ​ទឹក​ខាងលើ​។ ចំណាយ​លើ​ការបំពាក់​សម្ភារ​គ្រប់
យ៉ាង​ទាំងអស់​ក្នុង​មជ្ឈមណ្ឌល​ខាងលើ​និង​បំពាក់​បន្ថែម​លើ Hydrometers and AWSs សរុប​តម្លៃ​គម្រោង​របស់ IAIP គឺ​១៣៥​លាន​ដុល្លារ​៕ Tp


#