​រដ្ឋមន្ត្រី​ធនធាន​ទឹកនឹង​ចូល​បំភ្លឺ​រឿង​ដី​អាងទឹក​អូរ​តុំ​

353
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ​គឺ​ដឹកនាំ​ប្រតិភូ​ធ្វើ​បទ​បង្ហាញជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដែល​បាន​ចោទសួរ​ករណី​រារាំង​,​និង​ហាមឃាត់ ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​អាស្រ័យ ផល កសិកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រព័ន្ធធារាសាស្ត្រ​អូរ​តុំ នៅ​ភូមិ​នៀល ភូមិ​សូ​ចាន់ ខាងត្បូង​ឃុំ ព្រៃ​ស្លឹក ស្រុក​ទ្រាំង​ខេត្តតាកែវ នៅ​ថ្ងៃ​ច័ន្ទ​ទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន​ថា​ន​ទឹក​និង​ឧតុនិយម​បានឱ្យដឹង​នៅ​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​ថា​តាម​កម្មវិធី​បានគ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដឹកនាំ​ប្រតិភូ​របស់​ក្រសួង​ទៅធ្វើ​បទ​បង្ហាញជូន​ឧ​ត្ត​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ស្តីពី​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ធនធានទឹក​នៅ​វិមាន​សន្តិភាព​។​

​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​សម្រេច​ដឹកនាំ​ប្រតិភូ​ធ្វើ​បទ​បង្ហាញ​អំពី​បញ្ហា​មួយចំនួន​នៅ​វិមាន​សន្តិភាព​នេះ​បន្ទាប់ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​បាន​អញ្ជើញលោក​រដ្ឋមន្ត្រី​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ឱ្យធ្វើ​បទ​បង្ហាញ​និង​ពិគ្រោះ​ពិភាក្សា​ផ្តល់​ធាតុ​ចូលក្នុង​ក្របខណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​លិខិត​លេខ​៦៦១៩​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​និង​លិខិត​របស់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង ផ្តល់យោបល់ ចុះ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​នៅក្នុង​លិខិតអញ្ជើញ​ដែល​ចុះហត្ថលេខា​ដោយ​បណ្ឌិត​ឈឹម ផល​វរុណ​ជ​.​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង ផ្តល់យោបល់​ប្រធាន​លេខាធិការដ្ឋាន​បានសរសេរថា​តាម​កម្មវត្ថុ​និង​យោង​ខាងលើ​ខ្ញុំបាទ​សូម​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​មេត្តា​ផ្តល់​កិត្តិយស​ដឹកនាំ​ប្រតិភូ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​មក​ធ្វើ​បទ​បង្ហាញ​និង​ពិគ្រោះ​ពិភាក្សា​ក្នុង​ក្របខណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។​

​ពាក់ព័ន្ធ​នឹង​ការរារាំង​និង​ហាមឃាត់​ក្នុង​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​អាស្រ័យ​ផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ក្រោម​ហេតុផល​ថា​ជា​ដី​អាងទឹក​របស់​រដ្ឋ​ជាក់ស្តែង​ដូចជា​ដី​ប្រជាពលរដ្ឋ​៧០​ហិកតា​នៅ​ភូមិ​នៀល​ភូមិ​សូ​ចាន់​ខាងត្បូង​ឃុំ​ព្រៃ​ស្លឹក​ស្រុក​ទ្រាំង​ខេត្តតាកែវ​។​ក្នុងនោះ​បញ្ហា​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការិយាល័យ​ធនធានទឹក​ស្រុក​បាទី​ខេត្តតាកែវ​រួមទាំង​បញ្ហា​ផ្សេងៗ​ទៀត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម​ដើម្បី​ជា​មូលដ្ឋាន​ជំនួយស្មារតី​ដល់​ការងារ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្តល់យោបល់​ក្នុងការ​ស្វែងយល់​ដល់​ការផ្តល់​ជា​ធាតុ​ចូល​ក្នុងន័យ​ស្ថាបនា​គោរព​ជូន សម្តេច​តេ​ជោ​។​

​លោក​ប៊ុនហួរ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តតាកែវ​បានឱ្យដឹង​នៅ​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​ថា​ដី​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ធ្វើ​កម្មសិទ្ធិ​ជា​ដី​ស្ថិតនៅក្នុង​ប្រព័ន្ធ​ធារ​សាស្ត្រ​អូរ​តុំ​ជា​អាង​ស្តុក​ទឹក​សម្រាប់​ការងារ​បង្ក បង្កើន​ផល​និង​ទឹក​ប្រើប្រាស់​របស់​ស្រុក​ទ្រាំ​និង​ក្រុង​ដូន​កែវ ។​

​ប្រធាន​មន្ទីរ​រូបនេះ​បាន​បញ្ជាក់ថា​អាងទឹក​អូរ​តុំ​នេះ​ជាង​អាង​ដែល​បាន​សាងសង់ឡើង​តាំងពី​ក្នុងសម័យ​សង្គមរាស្ត្រនិយម​និង​បានធ្វើការ​ស្តារឡើងវិញ​ដោយ​ក្រសួង​ធនធានទឹក​នៅ​ឆ្នាំ​១៩៩៦​មាន​ទំហំ​ប្រមាណ​ជា​៣០០​ហិកតា​ដោយបាន​ចុះបញ្ជី​សារពើភ័ណ្ឌ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​នៅក្នុង​ឆ្នាំ​២០០៦​។​បញ្ហា​សុំ​កាន់កាប់​ដី​នៅក្នុង​បឹង​នេះ​គណៈកម្មការ​ដោះស្រាយ​ដីធ្លី​ខេត្តតាកែវ​បានសម្រេច​រួចហើយ​គឺ​មិន​ចេញ ប័​ណ្ក​កាន់កាប់​ឱ្យ​ឡើយ ព្រោះ​វា​ជា​ដី​របស់​រដ្ឋ​៕S/


អាងទឹក​អូរ​តុំ​ដែល​គេ​សុំ​កាន់កាប់​ជា​កម្មសិទ្ធិ​របង​ថ្ម​ដែល​បានធ្វើ​ចូល​យ៉ាង​វែង​ទៅក្នុង​ផ្ទៃ​បឹង​អូរ​តុំ​ហើយ​សុំ​សិទ្ធិ​កាន់កាប់​