​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ចូលរួម​ដាំ​កូនឈើ​អនុស្សាវរីយ៍​នៅ​សួនច្បារ​មុខ​អង្គរវត្ត

201
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន អគ្គលេខាធិការ​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន មាន​ជប៉ុន​ចិន​និង​កូរ៉េ​រួម​នឹង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​សៀមរាប​អាជ្ញាធរ​ជាតិ​អប្សរា​ព្រះសង្ឃ​និង​យុវជន​បាន​អញ្ជើញ​និង​និមន្ត​ចូលរួម​ដាំ​កូនឈើ​នៅ​បរិវេណ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩​។​

​ព្រឹត្តិការណ៍​ដ៏​អធិកអធម​ក្នុង​ការដាំ​ដើម​ផ្កាក្រវ៉ាន់​ចំនួន ៥៥០​ដើម និង​កូនឈើ​ធ្នង់​ចំនួន​១០០​ដើម នៅលើ​ផ្ទៃដី​ប្រមាណ​មួយ​ហិកតា​ក្នុង​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​នាពេលនេះ​ត្រូវបាន​អញ្ជើញ​ជា​អធិបតី​ដោយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​

​យោងតាម​ក្រសួងបរិស្ថាន​គោលបំណង​នៃ​ការដាំ​កូនឈើ​អនុស្សាវរីយ៍​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការស្រឡាញ់​បរិស្ថាន​ប្រកបដោយ​ភាព​បៃតង​និង​បង្កើតឱ្យមាន​ជីវៈចម្រុះ​នៅ​តំបន់​ដែលជា​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​៕S/

រូបភាព​: រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ចូលរួម​ដាំ​កូនឈើ​អនុស្សាវរីយ៍​នៅ​សួនច្បារ​មុខ​អង្គរវត្ត​៕​គូលែន​