​រដ្ឋមន្ត្រី​ប្រគល់​ជ័យលាភី​ដល់​ការប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍

707
ចែករម្លែក
  • 6
    Shares

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បានប្រគល់​ជ័យលាភី​ដល់​ការប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​១​និង​ប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ​(Mobile App)​។​

កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានធ្វើ​ពិធី​ប្រគល់​ជ័យលាភី​ស្នាមញញឹម​៣​ក្នុង​ចលនា​ប្រឡងប្រណាំង​”​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​”​សំរាប់​ឆ្នាំ​២០១៨​នេះ​ដល់​ផ្នែក​ឯកជន​ចំនួន​៥៤​អង្គភាព​។​ក្នុងនោះ​មា​នស​ណ្ឋា​រ​គារ​និង​សេវា​ស្នាក់នៅ​២១​។​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​២០​។​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​៤​។​ហាង​ម៉ាស្សា​និង​ស្ប៉ា​៤​។​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ​៣​និង​រមណីយដ្ឋាន​ទេសចរណ៍​២​។​
​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​កោតសរសើរ​ដល់​ផ្នែក​ឯកជន​ដែល​រកស៊ី​ខាង​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ចលនា​ប្រឡងប្រណាំង​នេះ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អស់​រយ​:​ពេល​១​ឆ្នាំ​កន្លងមកនេះ​។​

បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​អង្គភាព​នីមួយៗ​ទទួលបាន​នាពេលនេះ​គឺ​បាន​ដោយសារ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​គេ​វាយតម្លៃ​រួម​នឹង​មន្ត្រី​ជំនាញ​ក្រសួង​ជួយ​ចង្អុលបង្ហាញ​ទៅលើ​ផ្នែក​បច្ចេកទេស​រៀបចំ​ជា​បទដ្ឋាន​គតិយុត្តិ​ទើប​ចេញ​ជា​លិ​ត​ផល​នេះ​ឡើង​។​

​លោក​មានប្រសាសន៍ថា​ការធ្វើ​បដិសណ្ឋារកិច្ច​ល្អ​គឺជា​របៀប​វរ​ថ្មី​មួយ​របស់​ជាតិ​ដែល​យើង​ត្រូវ​យល់ថា​បដិសណ្ឋារកិច្ច​គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​។​ការផ្តល់​បដិសណ្ឋារកិច្ច​មិន​ទាមទារ​នូវ​មធ្យោបាយ​ច្រើន​នោះទេ​។​

បដិសណ្ឋារកិច្ច​ល្អ​នេះ​មាន​តួរ​នាទី​សំខាន់​ណាស់​បើទោះបី​យើង​មាន​អ្វីៗ​ល្អឥតខ្ចោះ​ជា​របស់​អ​ច្ឆ​រយ​:​ធំធេង​យ៉ាងណាក៏ដោយ​។​បើ​យើង​ជា​ម្ចាស់​មិនចេះ​រាក់ទាក់ ញញឹម​រួសរាយ សំដី​ផ្អែមល្ហែម​ទេ ក៏​គ្នាន​អ្នកណា​គេ​រក​យើង​ដែរ​។​បដិសណ្ឋារកិច្ច​ល្អ​ទៀតសោត​ក៏ត្រូវ​រៀន​ពី​ជំនាញ​ខាង​បដិសណ្ឋារកិច្ច​ផងដែរ​។​

ដោយសារ​មានការ​រួមចំណែក​ខាង​ការងារ​បដិសណ្ឋារកិច្ច​ល្អ​នេះហើយ​ធ្វើឱ្យមាន​កំណើន​ភ្ញៀវទេសចរ​។​ឆ្នាំ​២០១៨​នេះ​លោក​រដ្ឋមន្ត្រី​សង្ឃឹមថានឹង​ទទួល​ទេសចរ​អន្តរជាតិ​៦,២​លាន​នាក់​កើន​១៤​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។​

ទន្ទឹមនឹង​ប្រគល់​ជ័យលាភី​ដល់​ចលនា​ប្រឡងប្រណាំង​ក្រសួង​បានប្រកាស​ឱ្យ​ផ្នែក​ឯកជន​ទំ​ង​អស់​ប្រើ​ជា​ផ្លូវការ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ​(Mobile App)​។​ដែលមាន​8​ភាសា​គឺ​ខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ វៀតណាម និង​ថៃ​៕S/

​រដ្ឋមន្ត្រី​ប្រគល់​ជ័យលាភី​ដល់​ការប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​

#