​រដ្ឋមន្ត្រី​រុស្សី​ប្តេជ្ញា​គាំទ្រ​ដល់​កម្ពុជា​ធ្វើយ៉ាងណា​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​ចីរភាព

690
ចែករម្លែក
  • 114
    Shares

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ លោក ឌី​មី​ត​ទ្រី កូ​ប៊ី​ល​គីន (Dmitry Kobylkin)​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​នៃ​សហព័ន្ធ​រុស្សី​រុស្សី​នឹងធ្វើ​ការ គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​ចីរភាព ។

​លោក ឌី​មី​ត​ទ្រី កូ​ប៊ី​ល​គីន បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​សំដែង​ការគួរសម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នៅ​រសៀល​ថ្ងៃទី ២៤ ខែមករា​នេះ ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ប្រាប់​អ្នក​សារពត៌មាន​បន្ទាប់ពី​ជំនួប​នោះ​ថា​លោក ឌី​មី​ត​ទ្រី កូ​ប៊ី​ល​គីន បាន​គោរព​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានអនុញ្ញាត​ឲ្យ​រូបលោក​និង​គណៈ​ប្រ តិ​ភូ​បាន​ចូលជួប​សំដែង​ការគួរសម​។

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​ជំរាបជូន​សម្តេច​តេ​ជោ​ដែរ​ថា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា រុស្សី មាន​ជា​យូរលង់​ណាស់​មកហើយ​ពោលគឺ​អាច និយាយបានថា​ចាប់តាំងពី​ឆ្នាំ ១៩៥៦ រហូតមក ។ លោក​មានប្រសាសន៍​ដែរ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា នៅពេលនេះ គឺ​ដើម្បី​ជួប​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជា​សហប្រធាន​គណៈ​កម្ម​ការ​អន្តររដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​រស្សី​។

​លោក​មានប្រសាសន៍​បន្ត​ថា​រុស្សី​នឹងធ្វើ​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​ចីរភាព​ដែល​នោះ​គឺជា គោលដៅ​ចម្បង​នៃ​កិច្ចពិភាក្សា​រវាង​លោក និង លោកនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​គ្រោង​នឹងធ្វើ​ការពិភាក្សា​នៅ​ថ្ងៃទី​២៥ មករា ។ លោក​បន្តថា កិច្ចពិភាក្សា​នៅ​ថ្ងៃស្អែក​នឹង​ផ្តោត​ការពិភាក្សា​ទៅលើ​ល​ការពិនិត្យ​លើ​លទ្ធផល​អ្វីដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានសំរេច​នៅពេល​កន្លងមក និង រៀបចំ​ផែនការ​ថ្មី​ថែមទៀត​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស និង វិទ្យាសាស្ត្រ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​អបអរសាទរ​ជូន​ចំពោះ​លោក កូ​ប៊ី​ល​គីន ដែល​ត្រូវ​បានតែ​តាំង​ជា​សហប្រធាន​នៃ​គណៈកម្មការ​អន្តរ​រដ្ឋា​ភិ បាល រុស្សី​-​កម្ពុជា ។​សម្តេច​តេ​ជោ បាន​ឯកភាព​ជាមួយ​លោក​រដ្ឋមន្ត្រី​ដែរ​ថា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​ជា​យូរយារ​ណាស់​មកហើយ​ជា​សក្ខីភាព គឺ​យើង​មាន​វិទ្យា​ស្ថាប​ច្ចេក​វិទ្យា​កម្ពុជា​និង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​រុស្សី ដែលមាន​ស្រាប់​នៅ​កម្ពុជា​។

​សម្តេច​បន្តថា​បន្ទាប់ពី​ធ្វើការ​ផ្តួលរំលំ​របប ប៉ុល ពត អតីត​សហភាពសូវៀត​បានផ្តល់​ជំនួយ​យ៉ាងច្រើន​ដល់​កម្ពុជា និង បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើងវិញ​ហើយ​រហូតមក​ដល់ពេលនេះ​ទៀតសោត​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កំពុង រីកចម្រើន​យ៉ាងខ្លាំង​។ ក្នុងន័យនេះ​សម្តេច​បានផ្តល់​អនុសាសន៍​ជូន​លោក​រដ្ឋមន្ត្រី​ធ្វើការ​ពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​នៅ​ថ្ងៃ ស្អែក​គឺ​សូម​ពិនិត្យមើល​លើ​កិច្ចសហប្រតិបត្តិការ​ឲ្យ​លើសពី​អ្វី​ដែលជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី គឺ​កិច្ច​ពិនិត្យមើល​លើ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ ការ​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី អេ​រ៉ាស៊ី​និង​លើសពីនោះ​ទៅទៀត​។ សម្តេច​តេ​ជោ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​ផងដែរ​៕​