​រដ្ឋមន្ត្រី​សុខាភិបាល​!​អ្នក​ប្រកប​អាជីព​ពេទ្យ​ត្រូវ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​

126
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ក្រើនរំឭក​ដល់​អ្នក​ប្រកបការងារ​អាជីព​ពេទ្យ​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​និង​វិ​ជ្ចា​ជីវៈ​ថា​“​តាមពិតទៅ​មុខរបរ​ពេទ្យ​មិនមែនជា​មុខរបរ​ជំនួញ​ទេវា​ជា​មុខរបរ​បម្រើឱ្យ​វិស័យ​មនុស្សធម៌​។​ហេតុនេះ​ក្រៅពី​កសាង​ខ្លួន​ឱ្យ​ក្លាយជា​មនុស្ស​ប្រកបដោយ​គុណភាព​សមត្ថភាព​និង​ប្រសិទ្ធភាព​ទៅ​បុគ្គលិក​មន្ត្រី​។​

​អ្នក​ប្រកប​អាជីព​ការងារ​ពេទ្យ​ទាំងអស់​មាន​កាតព្វកិច្ច​ប្រកាន់​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ពេទ្យ​ហើយក៏​ត្រូវ​បណ្តុះ​បេះដូង​ឱ្យ​ប្រកបដោយ​មេត្តាធម៌​ជានិច្ច​ដែរ​បានសេចក្តីថា​ជា​មុខរបរ​មើលថែ​មនុស្ស​។​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​ចិត្តធម៌​គឺជា​កត្តា​សំខាន់​ណាស់​សម្រាប់​ពេទ្យ​ម្នាក់​ហើយ​ប្រសិនបើ​ខ្វះ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ឬ​ខ្វះ​គុណធម៌​ហើយ​នោះ វា​គឺជា​ការខ្វះខាត​យ៉ាង​ធំធេង “ ។

​លោក​ម៉ម​ប៊ុនហេង​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៩=២០២០​នៅឯ​កសកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដែលមាន​ការចូលរួម​ដោយ មន្ត្រី បុគ្គលិក និង និស្សិត​ពេទ្យ​ប្រមាណ​ជា​ជិត ១​ពាន់​នាក់​។​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា គុណភាព​សមត្ថភាព​ឬ​ក្រំសីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​។​ប៉ុន្តែ​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅឡើយ​ហើយក៏​មិនទាន់​អាច​ប្រៀបផ្ទឹម​ទៅនឹង​វិស័យ​សុខាភិបាល​នៅ​បណ្តា​ប្រទេសជិតខាង​និង​ប្រទេស​ក្នុង​តំបន់​នៅឡើយ ។​

លោក​ម៉ម​ប៊ុនហេង​ក៏បាន​ឱ្យដឹង​ផងដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​រួចហើយ​ក្នុងការ​ស្ថាបនា​សកល​វិទ្យាល័យ​ពេទ្យ​មួយទៀត​នៅក្នុង​តំបន់​ខណ្ឌ​សែន​សុខ​នាពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា​៧៧​លាន​ដុល្លារ​អាមេរិក​។​ប្រការនេះ​គឺជា​កត្តា​ចង្អុលបង្ហាញ​មួយទៀត​អំពី​ការរីកចម្រើន​និង​ការប្តេជ្ញា​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​វិស័យ​សុខាភិបាល​របស់ខ្លួន ៕S/

  • ចំណងជើង​រូបៈ លោក ម៉ម ប៊ុនហេង ថ្លែង​ទៅកាន់​កម្មវិធី ( ម៉ម ប៊ុនហេង​)
  • រូបៈ មេសា