​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​ពលរដ្ឋ​នេសាទ​ត្រី​កុំ​ប្រើ​ឧបករណ៍​ហាមឃាត់​

216
ចែករម្លែក

ដោយ​៖​សន​សក្តា​កំពង់ឆ្នាំង​៖​លោក​ត្រាំ​អី​វ​តឹក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ទឹកផុស​និង​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​។​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​បឹង​ទន្លេសាប​កុំឱ្យ​នេសាទ​ត្រី​ដោយ​ប្រើ​ឧ​បក​តណ៍​ហាមឃាត់​។​លោក​រដ្ឋមន្ត្រី​បានធ្វើការ​អំពាវនាវ​បែបនេះ​នៅក្នុង​ឱកាស​ដែល​អញ្ជើញ​ចូលរួម​ក្នុង​វេទិការ​សាធារណ​: នៅឯ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​លោក​ត្រាំ​អី​វ​តឹក​បាន​មានប្រសាសន៍ថា​ប្រជាពលរដ្ឋ​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​កុំ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​កុំ​ប្រើ​ឧបករណ៍​ចាប់​ត្រី​ដែល​ច្បាប់​ហាមឃាត់​។​ជាពិសេស​ឧបករណ៍​ឆក់​និង​លូ​ស្បៃ​មុង​ដើម្បី​រក្សា​ការពារ​ធនធាន​មច្ឆជាតិ​របស់​យើង​ឱ្យបាន​គង់វង្ស​។​នៅក្នុង​វេទិការ​នេះ​រដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​បង្កើន​នូវ​ប្រសិទ្ធិភាព​ការងារ​របស់ខ្លួន​។​

​វេទិការ​នេះ​ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋការ​ព​ន្លឿ​ន​និង​ការ​បង្ខិត​សេវាសាធារណៈ​ទៅជិត​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​កាន់តែ​ងាយស្រួល​ក្នុងការ​មក​ទទួលយក​នូវ​សេវាសាធារណៈ​ពី​មន្ត្រី​ជំនាញ​ប្រកបដោយ​ភាព​រាក់ទាក់ ច្បាស់លាស់ និង តម្លាភាព ៕S/​