​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៖​លំហូ​រនៃ​ពលករ​ចំណាកស្រុក គឺ​វា​ស្របទៅនឹង​គោលការណ៍​សកល​នៃលក្ខណៈ​សេដ្ឋកិច្ច​

433
ចែករម្លែក
  • 1
    Share

ដោយៈ​តារា​រិ​ទ្ធ​(​កំចាយមារ​)៖ ​រដ្ឋលេខាធិការ​ក្រ​សួ​ង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក ស្តើង សុខុម ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារបាន​មានប្រសាសន៍ថា​៖​លំហូរ​នៃ​ពលករ​ចំណាកស្រុក​គឺ​វា​ស្របទៅនឹង​គោលការណ៍​សកល​នៃលក្ខណៈ​សេដ្ឋកិច្ច ព្រោះថា​ការបញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ជាពិសេស​ការ ទាញយក​ជំនាញ​ពី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មក​អភិវឌ្ឍន៍​ប្រទេស​ផងដែរ ។

​លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពី​ធី​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ប្រមាណ​ជាង ៥០០ នាក់​នៅក្នុង​ស្រុក​កំចាយមារនា​ព្រឹក​ថ្ងៃទី​១៥ ខែ មេសា ដែលជា​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃ​ណិ​ជាតិ​ថ្ងៃទី ២ ។​កម្មករ កម្មការិនី​ជាង ៥០០ នាក់​នេះ​មាន​មកពី​ប្រទេស​ថៃ ប្រទេស​ជ្សេ​ងៗ​មួយចំ នួន និង ពលករ​ចំណាកស្រុក​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​និង​មួយចំនួន​ធ្វើការ​នៅក្នុង​ស្រុក​កំចាយមារ ។​

​នៅក្នុង​ពិធី​នោះ​លោក​រដ្ឋលេខាធិការ ស្តើង សុខុម បាន​សំដែង​ការរីករាយ​ដែល​បាន​ជួប​ជាមួយ​បងប្អូន​ពលករ​ចំណាកស្រុក​ទាំងអស់ នៅក្នុង​ថ្ងៃបុណ្យចូលឆ្នាំ​ប្រពៃ​ណិ​ជាតិ ។ ក្នុងនាម​ជា​តំណាង​មួយរូប​របស់​រាជរដ្ឋាភិបាល និងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​បាន​ពាំ​នាំមក​នូវ​សេចក្ដី​នឹករលឹក​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ពរ​សព្វ​សាធុការ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ជាពិសេស​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជូន​ដល់​បងប្អូន​ពលករ​ចំណាកស្រុក​ទាំងអស់​សូម​ប្រកប ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយនិង​សូម​ឆ្នាំ​ថ្មី​នាំមក​នូវ​ជោគជ័យ​សេរី​សួស្ដី​គ្រប់ប្រការ​ដល់​បងប្អូន​ខ្មែរ​ទាំងអស់​។​

​លោក ស្តើង សុខុម ក៏បាន​កោតសរសើរ​ចំ​ពពោះ​បងប្អូន​ទាំងអស់​ដែល​បានធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​ដែលជា​ការ រួយ​ម​ចំណែក​មួយ​ដ៏​សំខាន់​មិន​ត្រឹមតែ​ជួយ​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​គ្រួសារ​ប៉ុណ្ណោះ​ទេ​តែ​វា​ក៏បាន​រួមចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេសមានការ​រីកចំរើន​ផងដែរ ។ លោក​បាន​បន្តថា​លំហូរ​ចំណាកស្រុក​របស់​ពលក​រ​ខ្មែរ​គឺ​វា​ស្របទៅនឹង​គោលការណ៍​សកល​នៃលក្ខណៈ​សេដ្ឋកិច្ច។ត្រង់ចំណុច​នេះ​លោក​ពន្យល់ថា​ការបញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុកជាពិសេស​ការទាញយក​ជំនាញ​ពី​ប្រ​ទេ ស​សេដ្ឋកិច្ច​ជឿនលឿន​មក​អភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុជា​នាពេល​អនាគត ។

​លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បាន​បន្តថា​៖​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​បានដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​និងយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ពិសេស​ការបន្ត​ពង្រឹង​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារនិងពង្រីក​កិច្ចសហប្រតិ បត្តិការ​ព​ហុ​ភាគី និង​ទ្វេរ​ភាគី​ដើម្បី​បើកទូលាយ​ទីផ្សារការងារ​ស្របច្បាប់​នៅក្រៅ​ប្រទេស និង ទប់ស្កាត់​ទេស​សន្តរ​ប្រវេសន៍​ការងារ​ដោយ​ខុសច្បាប់​,​លើកកម្ពស់​ការគាំពារ​សិទ្ធិ​និង​ផលប្រយោជន៍​សុខភាពនិង សុវត្ថិភាព​ការងារ​, កិត្តិយស និង សេចក្តីថ្លៃថ្នូរ​របស់​ព​លករ ការផ្តល់​ការសម្របសម្រួល​ទំនាក់ទំនង ជាមួយ​គ្រួសារ​និង​ការធ្វើសមាហរណកម្ម​ពល​ករ​ទេសន្តរប្រវេសន៍​ដែល​ធ្វើ​មាតុភូមិ​និវត្ត​តាមរយៈ​ការទទួលស្គាល់​ជំនាញ​,​ការផ្ទេរ​របប​សន្តិសុខ​សង្គម​មក​ក្នុងប្រទេស​,ការផ្តល់​ប្រឹក្សា​ការងារ​ធ្វើ​និង​ការបង្កើត​មុខរបរ​ដោយ​ខ្លួនឯង ។

​នៅ​ចំពោះមុខ​បងប្អូន​ពលករ​ចំណាកស្រុក​ទាំងអស់ លោក ស្តើង សុខុម ក៏បាន​លើកឡើង​មក​ព​ន្យ​ល់បង​ប្អូន​អំពី​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ដែល​ក្រៅពី​ការខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព និង ការបង្រួបបង្រួម​ជាតិ​ហើយ​នោះ​គឺ​រាជរដ្ឋាភិបាល​បានខិតខំ​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​តាមរយៈ​ការត ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដើម្បី​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស​ទាំងមូល​ធ្វើគ​ម្លា ត​រវាង​ជនបទនិង​ទីក្រុង​កាន់តែ​ខិតជិត​គ្នា​។រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ចំណុច​អា ទិភាព ៤ ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រទេស​ដែល​ក្នុង នោះ​រួម មាន មនុស្ស ទឹក ផ្លូវ និង ភ្លើង ។

​លោក ស្តើង សុខុម បន្តថា​ជាមួយ​កត្តា​សន្តិភាព និង ចំណុច​អាទិភាព​ទាំង ៤ បាន​បង្ក​នូវ​ទំនុកចិត្ត​ចំពោះ​វិនិយោគិន​បរទេស​ដែល​បាន​ចូលមក បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន​គ្រាន់​វិស័យ​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​យើង​មាន​រោង​ច​ក្ស​សរុប​ចំនួន​ជាង១.៥០០ រោងចក្រដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង មាន​ឧស្សាហកម្ម​មធ្យម និង សិប្បកម្ម​ជាង ១៥៦,៨៩០ មូលដ្ឋាន ហើយ​ដែល​បាន​ស្រូប​កម្លាំង​ពលករ​សរុប​ប្រមាណ​ជាង ១ លាន​នាក់ ។ ស្រប​និង​ការរីកចម្រើន​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ​ចំ ពោះ​កម្មករនិយោជិត​ដោយបាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​កើនឡើងដល់១៨២ ដុល្លារ​អាមេរិក​ហើយ​បើក​ពីរដង​ក្នុង​មួយខែ​នៅ​ឆ្នាំ២០១៩​ដែល​មិនទាន់​គិតដល់​ការទទួលបាននូវ​អត្ថប្រយោជន៍​បន្ថែម​ផ្សេងទៀត​ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ​។​ទន្ទឹមនេះ​រាជរដ្ឋាភិបាល​ក៏​បាននិងកំពុង​ជួយ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​បរទេស​មាន​ប្រមា ណ​ជាង ១,២លាន​នាក់​មាន​ជាអាទិ៍​ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ​ប្រទេស​ម៉ាឡេស៊ី ជប៉ុន សិង្ហ​បុរីនិង ហុងកុង ក្នុងការ​ធានា​នូវ​ផលប្រយោជន៍​ស្របច្បាប់​និង​មុខជំនាញ​បច្ចេក ទេស ។

​លោក ស្តើង សុខុម បានធ្វើការ​ពន្យល់​ចំពោះ​បងប្អូន​កម្មករ​ទាំងអស់​ថា​ការធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ធ្វើ​វា​គឺជា​ចរន្ត​សេដ្ឋកិច្ច​មួយ​ដែលមាន លក្ខណៈ​ជា​សាកល គឺ​គេ​មក​ធ្វើការ​នៅក្នុង​ប្រទេស​យើង យើង​ទៅធ្វើ​ការ​នៅក្នុង​ប្រទេស​គេបានសេចក្តីថា​យើង​ស្វែង រក​ការងារ​ដែលមាន​ប្រាក់ខែ ខ្ពស់ ចំណែក​គេ​ក៏​មក​ធ្វើការ​នៅក្នុង​ប្រទេស​យើង​ទៅតាម​ជំនាញនិងសម​ត្តភាព​របស់គេ ។លោក​បន្តថា​​រាជរដ្ឋាភិបាល​បាន​ខិតខំ​អូសទាញ​វិនិយោ គទុន​បរទេស​មក​បង្កើត​រោងចក្របង្កើត​ការងារ​ជូន​ពលរដ្ឋ​ធ្វើនិងបាន​ពង្រាយ​រោងចក្រ​មក​តាម​បណ្តា​ខេត្តដើម្បី​កាត់បន្ថយ​នូវ​ចំណាក​ស្រុក ។ លោក​បាន​លើកឡើងថា​សូម្បី​នៅស្រុក​កំចាយមារ​ក៏មាន​រោងចក្រ​ផងដែរ ក៏ប៉ុន្តែ​សួរថា​ហេតុអ្វី​បងប្អូន​នៅតែ​ធ្វើ​ចំណាកស្រុក​ទៅធ្វើ ការ​នៅក្រៅ​ប្រទេស និង នៅ​ក្រុងភ្នំពេញ​និង​នៅ​ខេត្ត​ជ្សេ​ងៗ ? នេះ​ជា​សេរីភាព​របស់​បងប្អូន​ក្នុងការ​ជ្រើសរើស​ធម្មតា​ពលករ​តែងតែ​ចង់បាន​ការងារ ណា​ដែលមាន​ប្រាក់ខែ​ខ្ពស់ ហើយ​សក្តិសម​ជាមួយ​ជំនាញ​និង​សម​ត្តភាព​របស់ខ្លួន​ម្នាក់ ៗ ។ បងប្អូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហ​បុរី គឺ​ក្រៅពី​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ហើយ បងប្អូន​នៅបាន​ត្រឡប់មកវិញនាំមក​នូវ​ជំនាញ​និង​បទពិសោធ​ន៏​ការងារ​ល្អៗ​មកជា​មួយទៀត​។​

​ជាមួយគ្នានេះ​លោក ស្តើង សុខុម​ក៏បាន​ធ្វើការ​រិះគន់​ចំពោះ​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន​ដែល​តែង​គេង​ចំណេញ​ខាង​នយោបាយ​ហើយ​ចោទរាជរដ្ឋាភិបាល​ថា​ដឹកនាំ​ប្រទេស​យូរៗ​ទៅ​ឲ្យ​ពលករ​ទៅធ្វើ​ខ្ញុំគេ ។ លោក ស្តើង សុខុម បាន​លើក​ជា​សំណួរ​ថា ? តើ​ពួក​អ្នក​និយាយ​បែបនេះ​មាន មើលខ្លួន​ឯង​ទេ​ថា​កំពុង​ធ្វើ​អ្វី​នៅក្រៅ​ប្រទេស តើ​ខ្លួន​ធ្វើការ​ងារ​អី​? អតីតកាល​របស់ខ្លួន​ទៅដល់​បរទេស​ដំបូង​ធ្វើ​អី​? អ្នកខ្លះ​បើកឡាន​តាក់ស៊ីអ្នកខ្លះ​លាង ចាន​គុយទាវ នេះ​ជាង​រឿង​ពិត ហើយ​ត្រូវ​ហាន​ទទួលស្គាល់​ការពិត ។ លោក​បន្តទៀតថា បងប្អូន​អាច​ទៅ​ភ្នំពេញ ទៅ​សៀមរាប​មើ ល​តើ​មាន​ឃើញ​ពួក​បរទេស​ធ្វើការ​នៅ​ភ្នំពេញ​ទេ ពិសេស​ពួក​ច្រមុះ​ស្រួច គឺមាន​គេ​មក​​ធ្វើការ​នៅ​សណ្ឋាគារ នៅ​ភោជនីយដ្ឋាន​ឬ​រោងចក្រ ក្រុមហ៊ុន គឺ​គេ​មក​ធ្វើការ​នៅ​កម្ពុជា​ដោយសារ​នៅ​កម្ពុជា​ខ្វះ​អ្នកជំនាញ ដូចនេះ​គេ​មក​កម្ពុជា​បាន​ប្រាក់ខែ​ច្រើន​គេ​មក​ធ្វើ ។ដំណាក់កាល​តំបន់​ភាវូបនីយកម្ម និង ដំណាក់កាល​សកលភាវូបនីយកម្ម​គឺជា​ដំណាក់កាល​នៃ​ការពង្រីក​ទីផ្សារការងារ​របស់​យើងដែលក្នុង ​មួយឆ្នាំៗ កម្មករ​/​ការិនី របស់​យើ​បាន​បញ្ជូន​ប្រាក់​ចូលមកក្នុង​ប្រទេស​ប្រមាណ​ជា ២.០០០ លាន​ដុល្លារ​សម្រាប់​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ។កម្មករ​/​ការិនី ដែល​ធ្វើការ​នៅក្រៅ​ប្រទេសក៏​ដូច​ក្នុងប្រទេស​សុទ្ធតែ​បាន​ផ្ញើ​ប្រា​ក់មក​ឲ្យ​ឪពុកម្តាយ​នៅឯ​ស្រុកកំណើត ។ នេះ​ជា​រឿង​ធម្មតា​ខ្លាំងណាស់​គេ​មិនត្រូវ ចោទ​រាជរដ្ឋាភិបាល​ថា​ដឹកនាំ​ប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​ទៅធ្វើ​ខ្ញុំគេ​នោះទេ អ្នក​ត្រូវ​យល់ អ្នក​ត្រូវ​ដឹង​រឿងនេះ គឺ​មិនមែន​មានតែ​កម្ពុជា​នោះទេ​នៅក្នុង តំបន់​មាន​ប្រ​ទេ ស​ជាច្រើន​ដូចជា ហ្វីលីពីន ថៃ ឡាវ ភូមា វៀត ណាម សុទ្ធ​តែមាន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ព្រោះនេះ​វា​ជា​ចរន្ត​នៃ​សេដ្ឋកិច្ច សា កល ។

​នៅក្នុង​ឳ​កាស​នោះ​លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ក៏បាន​លើកឡើង​ផងដែរ​ពាក់ព័ន្ធ​ការឃោសនា​អំពី​ការដក​EBA ពី​កម្ពុជា​ដោយ​លោក​បាន ស្នើ​ឲ្យ​ពលករ​ទាំងអស់​កុំ​ខ្វល់​អ្វី​ទាំងអស់ សំខាន់​គ្រាន់តែ​ដឹងថា​បងប្អូន​មានការ​ងារ​ធ្វើ មាន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​គឺជា​ការ​ស្រេច ទោះបី​អ្នក ណា​ចង់​និយាយ​អ្វី​ក៏​និយាយ​ទៅ បញ្ហាសំខាន់​បំផុត​គឺ​ត្រូវខិតខំ​ធ្វើការ​ងារ​រក្សា​ឲ្យ​បាន​នូវ​សុខដុម​ប​នីយកម្ម​ក្នុង​រោងចក្រ​របស់​យើង ដែលជា​ឆ្នាំង បាយ​របស់​យើង ។

​ជាមួយនេះ​លោក​រដ្ឋលេខាធិការ​ក៏បាន​អំពាវនាវ​ទៅ​បងប្អូន​ពលករ​ចំណាកស្រុក​ធ្វើការ​នៅក្រៅ​ប្រទេស​ថាក្រៅពី​ចង់បាន​ប្រាក់ខែ​ខ្ពស់​ហើយ​នោះ បងប្អូន​ក៏ត្រូវ​ខិតខំ​រៀនសូត្រ​នូវ​ចំណេះ​ជំនាញ​ដែល​បានធ្វើ​នៅក្នុង​ប្រទេស​របស់គេ​មកជួយ​អភិវឌ្ឍន៍​ប្រទេស​យើង​ផងដែរ ។បងប្អូន​ក៏​អាច​យកចំណេះដឹង​និង​បទពិសោធន៍​ទាំង​នោះមក​បើក​ធ្វើ​អាជីវ កម្មដោយ​ខ្លួនឯង​ក៏បាន ព្រោះនេះ​វា​ជា​ឳ​កាស​សម្រាប់​បងប្អូន​អាច​ក្លាយខ្លួនជា​ម្ចាស់​អាជីវ កម្ម​ខ្នាតតូច ឬ ខ្នាត​ធំ​ទៅតាម​សម​ត្តភាព និង លទ្ធភាព​ដែល​ខ្លួន​មាន ។ បើ​ធ្វើបាន​ដូចនេះ​បងប្អូន​ពិតជា​បាន​អភិវឌ្ឍន៍​ខ្លួនឯង​ពី​អ្នកធ្វើការ​ឲ្យ​គេ មកជា​ម្ចាស់​របស់គេ ដែល​ចំណុច​មួយ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​ចង់បាន​បំផុត ។

​ជា​ចុងក្រោយ​លោក ស្តើង សុខុម បានស្នើ​ឲ្យ​ពលករ​ចំណាកស្រុក និង មិន​ចំណាកស្រុក នៅក្នុង​ស្រុក​កំចាយមារ​ទាំងអស់​ត្រូវ​ខិតខំ​ថែរក្សា​ឲ្យ​បាន នូវ​អ្វីដែល​កំពុងមាន​នៅក្នុង​ដៃនោះ​គឺ​សុខសន្តិភាពមាន​សុខសន្តិភាព​គឺមាន​អ្វី​ទាំងអស់ទាំង​ការងារទាំង​ប្រាក់ចំណូល ទាំង​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង ។ ដូចនេះ​ត្រូវ​ចង់ចាំ​ថា​អ្វីដែល​បងប្អូន​មាន​មកដល់​ថ្ងៃនេះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកផ្តល់​ឲ្យ​បងប្អូនយើង​ត្រូវ​ជឿជាក់​លើ​រាជ រដ្ឋាភិបាល​កម្ពុជាដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាដើម្បី​បន្ត​រក្សា​នូវ​សុខសន្តិភាព​និងការ អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​ចក្ខុវិស័យឆ្នាំ២០៣០ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យ ម​កម្រិត​ខ្ពស់​ឈានទៅ​ឆ្នាំ​២០៥០ ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ ។​

​ជា​ចុងក្រោយ​លោក ស្តើង សុខុម ក៏បានផ្តល់​ជា​ថិ​វ​កា​ជូន​បងប្អូន​កម្មករ កម្មការិនី ទាំងអស់​ម្នាក់ ១០.០០០ រៀល​ជាការ​កំដរដៃ ៕