​រដ្ឋលេខាធិការ​!”​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ទូទាំងប្រទេស​ទើបតែ​បាន​៧៤​ភាគរយ​”

555
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​វាស់វែង​ដីធ្លី​និង​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​រយៈពេល​បី​ថ្ងៃ​នៅ​ខេត្តបាត់ដំបង​។​ក្នុងនោះ​មាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ដែនដី​នគរូបនីយកម្ម​
​សំណង់​និង​សុរិយោដី​មកពី​៨​ខេត្ត​មាន​ខេត្តកំពង់ស្ពឺ កណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន​និង​ខេត្តសៀមរាប​។​

​លោក​ទេព​ធន​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​បាន​លើកឡើងថា​”​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ទូទាំងប្រទេស​ទើបតែ​បាន​៧៤​ភាគរយ​ស្មើ​៥​លាន​២​សែន​ក្បាលដី​នៅសល់​៧​លាន​ក្បាលដី​ទៀត​”​។​សន្យា​ចុះ​ដោះសរាយ​វាស់វែង​និង​ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​ឱ្យ​រួចរាល់​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​។​

​លោក​ទេព​ធន​បាន​បញ្ជាក់ថា​ការបើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​វាស់វែង​ដីធ្លី​និង​ចុះបញ្ជី​ដីធ្លី​ជាល​ក្ខ​ណះ​ប្រព័ន្ធ​មាន​គោលបំណង​សំខាន់​គឺ​ចុះជួយ​វាស់វែង​និង​ចុះបញ្ជី​ជូន​ប្រជាពលរដ្ឋ​និង​ដើម្បី​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី​ដែល​នៅតែ​ក្តៅគគុក​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ហើយ​មាន​ខ្លះ​ឈានដល់​ប្រើ​អំពើហិង្សា​ថែមទៀត​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា​ការងារ​ទំនាស់​ដីធ្លី​មួយចំនួន​កន្លងមក​មាន​មន្ត្រី​ខិលខូច​នៅតាម​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​ផលប្រយោជន៍​បាន​ឃុបឃិត​បង្ក​ឱ្យ​កាន់តែ​ស្មុ​គ្រ​ស្មាញ​លើ​ការដោះស្រាយ​បញ្ហា​ទំនាស់​ដោយ​បង្កើតឱ្យមាន​វិវាទ​ដីធ្លី​ថ្មីៗ​ថែមទៀត​ធ្វើឱ្យ​ការវាស់វែង​និង​ការដោះស្រាយ​អូសបន្លាយ​កាន់តែ​យូរហើយ​មាន​ខ្លះ​រហូតមកដល​បច្ចុប្បន្ន​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​៕S/

​រូប​ថ​តៈ​លោក​ទេព ធន​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​មានមតិ​