​រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០​នៅ​ថ្ងៃ​២៦​វិច្ឆិកា

211
ចែករម្លែក

ដោយ សុផល​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​សម័យប្រជុំ​លើក​ទី ៣​នីតិកាល​ទី​៦​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន​ប្រធានរដ្ឋសភា​។​អង្គសភា​នឹង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៥​ដែល​ក្នុងនោះ​រួមមាន​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា របៀបវារៈ​ដែល​ត្រូវ​ពិភាក្សា​មាន​៖១,​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ។​២, ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៨ ។​

៣,​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣​មាត្រា​១៧​មាត្រា​២០​មាត្រា​២១​មាត្រា​២៧​មាត្រា​២៨​មាត្រា​២៩​មាត្រា​៥៤​មាត្រា​៥៥​និង​មាត្រា​៥៩​នៃ​ច្បាប់​ស្តីពី​សហជីព​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧​ចុះ​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៦ ។​

៤,​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង​និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ ៕S/​