​រដ្ឋសភា​ប្រកាស​ទទួលស្គាល់​លោក​សុខ​ផេង​ជា​អ្នកតំណាងរាស្ត្រ​ថ្មី​មណ្ឌល​ព្រៃវែង

553
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ទទួលស្គាល់​លោក សុខ ផេង ជា​អ្នកតំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តព្រៃវែង​ជំនួស​លោក​ពៅ​សាមី​សមាជិក​រដ្ឋសភា​ដែល​ទទួលមរណភាព​។​ការប្រកាស​ទទួលស្គាល់​អ្នកតំណាងរាស្ត្រ​ថ្មី​នេះ​ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។​

​ពិធី​នេះ​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០១៩​។​នៅក្នុង​ពិធី​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋ​នា​ព្រឹក​ថ្ងៃទី​១៧​មិថុនា​នេះ​សមាជិក​រដ្ឋសភា​ចំនួន​១០៨​រូប​បាន​ចូលរួម​កិច្ចប្រជុំ​៕S/


#