​រដ្ឋាករទឹក​ខេត្តកោះកុង​សន្យា​ផ្គត់ផ្គង់​ទឹកស្អាត​មិន​រអាក់រអួល​អំឡុង​ពិធីបុណ្យ​សមុទ្រ​

291

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​រដ្ឋាករ​ទឹកស្អាត​ខេត្តកោះកុង​នៃ​ក្រុមហ៊ុន LYP Group ប្តេជ្ញាចិត្ត​ថា នឹង​ផ្ត​ត់​ផ្គង់​ទឹកស្អាត​ពេញលេញ​ទៅតាម​តម្រូវការ​របស់​ពលរ​ដ្ឋ អ្នកទេសចរ និង​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម ដោយ​មិនឱ្យ​កើតមាន​ភាពរអាក់រអួល​ឡើយ​នៅ​ពិធីបុណ្យ​សមុទ្រ នាពេលខាងមុខ​។

​វិធានការ​ដោះស្រាយ​ការខ្វះ​ទឹកស្អាត​ប្រើប្រាស់​នេះ​ធ្វើឡើង​ក្រោយ​មតិ​សាធារណជន​បង្ហា​ញ​ក្តី​ព្រួយបារម្ភ​ចំពោះ​គ្មាន​ទឹក​ប្រើ​មិន​គ្រប់គ្រាន់ គ្រា​ដែរ​ថ្ងៃបុណ្យ​អុំទូក កន្លងទៅ តំបន់ឆ្នេរ​សមុទ្រ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ជួបប្រទះ​បញ្ហា​មួយ​នេះ​។​

​រដ្ឋាករ​ទឹកស្អាត​រប​ស់​ក្រុមហ៊ុន​LYPGroup​បាន​សន្យា​តាម​ប្រធាន​មន្ទីរ​សិប្បកម្ម​និង​ឧ​ស្សហកម្ម​ខេត្តកោះកុង ល្ងាច​ថ្ងៃទី​៥ វិច្ឆិកា​ថា ក្រុមហ៊ុន​នឹងមិន​ឱ្យ​កើតមាន​បញ្ហា​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ក្នុង​ថ្ងៃ​ពិធីបុណ្យ​សមុទ្រ​ជាដាច់ខាត​ដោយ​រដ្ឋាករ​ទឹកស្អាត​ប្រចាំ​ក្រុង​ខេ​ម​ភូមិន្ទ​និង​ស្រុក​មណ្ឌលសីមា​ត្រៀម​ទឹកស្អាត​៥​ពាន់​ម៉ែត្រគូប​បន្ថែម​ពី​ការផលិត​ទុក​ដើម្បី​បំ​ហូរ​ចែកចាយ​ជូន​ពលរដ្ឋ​និង​ក្រុមហ៊ុន​អាជីវកម្ម បាន​៦​ម៉ោង​ភ្លាមៗ​

​លោក​ខ្លឹម​គគីរ​ប្រធាន​មន្ទីរ​សិប្បកម្ម​ខេត្ត​បាន​ពន្យល់​ទៀតថា​មូលហេតុ​រដ្ឋាករទឹក​អះអាង​ពី​ការមិន​ព្រួយបារម្ភ​រឿង​ខ្វះ​ប្រើប្រាស់​យ៉ាង​ដូច្នេះ​ក៏ដោយ​សារ​ក្រុមហ៊ុន​និង​មន្ត្រី​មន្ទីរ​ចុះ​ពិនិត្យ​តាមដាន​ជាប្រចាំ​ពី​ប្រភព​នៃ​អាង​ស្តុ​ប​ទឹកស្អាត​ចំនួន​៣​ធំៗ​ដែល​អាច​រក្សា​បរិមាណ​ទឹក​រាប់លាន​ម៉ែត្រគូប គិត​ត្រឹម​ខែធ្នូ នេះ​។ ដោយឡែក​បើ​ធៀប​នឹង​ឆ្នាំ​២០១៣ រាល់​រដូវប្រាំង​ទឹក​ពុំ​សូវ​មានទឹក​គ្រប់គ្រាន់​មែន​។​

​វិធាន​ការត្រៀម​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើ​ថ្ងៃបុណ្យ​សមុទ្រ​របស់​មន្ទីរ​សិប្បកម្ម​និង​រដ្ឋាករ​ទឹកស្អាត​ខេត្ត​កោះកុង​អនុវត្ត​ឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​ម្ចាស់​សណ្ឋាគារ​និង​ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងៗ​បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​គ្មាន​ទឹកស្អាត​ប្រើ​គ្រប់គ្រាន់​។​គឺ​ជាក់ស្តែង ដូច​អំឡុង​ថ្ងៃ​ព្រះ​រាជពិធី​បុណ្យអុំទូក កន្លងទៅ​ថ្មីៗ នៅ​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា គ្មាន​ទឹក​ច្រើន សម្រាប់​ចម្អិន​អាហារ ងូត​សម្អាត​កាយ និង​ចូល​បង្គន់​ជាដើម​។​

​រីឯ​លោក​ឈឿន​វ​ឌ្ឍ​នា​តំណាង​ម្ចាស់​ហាង​លក់​ភេសជ្ជៈ​ចំណីអាហារ​និង​លោក​សុខ​ប៊ុនលី​អ្នកលក់ដូរ​ពង​ទា​កូន​ប្រហិត​តាម​ដងព្រែក​កោះ​ប៉ោ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ក៏​ពេញចិត្ត​នឹង​អ្វីដែល​ជាការ​យកចិត្តទុកដាក់​របស់​មន្ទីរ​សិប្បកម្ម​និង​រដ្ឋាករទឹក​ដែល​ត្រៀម​យន្តការ​ដោះស្រាយ​ទុកជាមុន​ករណី​ខ្វះ​ទឹកស្អាត​ប្រើ​ថ្ងៃបុណ្យ​សមុទ្រ​។

​បើតាម​ការអង្កេត​រប​ស់​ពលរដ្ឋ​ឱ្យតែ​រាល់ពេល​មាន​កំណើន​អ្នកទេសចរ​មកលេង​ក​ម្សា​ន្ត​ឱកាស​ពិធី​បុណ្យទាន​តូចធំ​ម្តងៗ បរិមាណ​ទឹកស្អាត​បាន​ថយចុះ ដោយសារ​មាន​តម្រូវការ​ច្រើន​ពី​អ្នកប្រើប្រាស់​ទឹក​។ ពាក់ព័ន្ធ​បញ្ហា​ទឹកស្អាត​នេះដែរ​ប្រសិន​ដាច់ទឹក​ស្អាត​ប្រើ​បង្ក​ឱ្យ​ផ្តល់​ប៉ះពាល់​ច្រើន​ដោយ​ពេលខ្លះ​ពួកគាត់​បង្ខាំ​ចិត្ត​ទិញ​ទឹកបរិសុទ្ធ​ឬ​ទិញ​ទឹក​ដឹក​តាម​ឡាន​ប្រើ​ជំនួស​វិញ​ជា​មធ្យម​ក្នុង​១​ថ្ងៃ​យ៉ាងហោចណាស់ ចំណាយ​ថវិកា​៥​ទៅ​១០​ម៉ឺន​រៀល​។

​លោក​ខ្លឹម​គគីរ​ប្រធាន​មន្ទីរ​សិប្បកម្ម​និង​ឧ​ស្សហកម្ម​ខេត្តកោះកុង​បាន​បញ្ជាក់ថា​ភាពរអាក់រអួល​ផ្ត​ត់​ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​កន្លងទៅ​ភាគច្រើន​កើតចេញពី​កត្តា​បច្ចេកទេស​ដាច់​ធ្លាយ​ទុយោ​ឬ​ម៉ាស៊ីន​ម៉ូ​ទ័​រ​បូមទឹក​ឆៅ​ពី​តំបន់​ជ្រោះ​តា​ប៉ន​គាំង​ខូច​ពុំមែន​គ្មាន​ទឹក​ក្នុង​អាង​នោះទេ​។

​ដើម្បី​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​និង​លើកកម្ពស់​ជីវភាព​ជូន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​និង​កម្លាំងប្រដាប់អាវុធ​ក្រោយ​មាន​ទទូច​ស្នើសុំ​ស្វែងរក​ដោះស្រាយ​នាពេល​កន្លងទៅ​។​រដ្ឋាករ​ទឹកស្អាត​ខេត្ត​កោះកុង​ក៏បាន​កែប្រែ​គោលការណ៍​នីតិវិធី​ថ្មី​លើ​ការទូទាត់​ថ្លៃ​ទឹកជា​ប្រាក់រៀល​វិញ​ដោយ​កាលពីមុន​ក្រុមហ៊ុន​តម្រូវឱ្យ​បង់ថ្លៃ​គិតលុយ​បាត​៕S/

​រដ្ឋាករទឹក​ខេត្តកោះកុង​សន្យា​ផ្គត់ផ្គង់​ទឹកស្អាត​មិន​រអាក់រអួល​អំឡុង​ពិធីបុណ្យ​សមុទ្រ​