​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ត​បណ្ដាញ​ទឹកស្អាត​ជូន​ពលរដ្ឋ​សង្កាត់​៣​ក្នុង​ក្រុង​សៀមរាប

353
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​នឹង​បន្ត​ត​បណ្ដាញ​ទឹកស្អាត​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ត្រពាំង​សេះ​,​ភូមិ​ទក្សិណ​ត្បូង​ក្នុង​សង្កាត់​គោកចក​និង​ភូមិ​មណ្ឌល​៣,​ភូមិ​ចុង​កៅស៊ូ​,​សង្កាត់​ស្លក្រាម​និង​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី ក្រុម ការងារ រដ្ឋាករ​ស្វយ័ត​សៀមរាប​នា​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​បានឱ្យដឹងថា​គិត​មកដល់​ថ្ងៃទី​៧​ខែសីហា ឆ្នាំ​២០១៩​នេះ​ក្រុមការងារ​រដ្ឋាករ​ស្វ​យ័យ​សៀមរាប នៅ​បន្ត​ត​បណ្ដាញ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​សេះ​ភូមិ​ទក្សិណ​ត្បូង​សង្កាត់​គោកចក​ភូមិ​មណ្ឌល​៣​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​និង​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​ហើយ​ក្រុមការងារ​នឹង​បន្ត​កិច្ចការ​នេះ​រហូត​ចប់​គម្រោង ។​

​ក្រុមការងារ​បាន​បន្ត​ថា គម្រោង​នេះ​បានការ​ឧបត្ថម្ភ​ពី​ធនាគារ ADB មាន ប្រវែង ១០០​គីឡូម៉ែត្រ សម្រាប់​ទីតាំង​ភូមិសាស្ត្រ ខាងជើង​ផ្លូវជាតិ​លេខ​៦ ក្នុង​ក្រុង​សៀមរាប លើ​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​គោកចក ស្វាយដង្គំ និង​សង្កាត់​ស្លក្រាម (​សម្រាប់​ខាងជើង​ផ្លូវជាតិ​)​។

ដូចនេះ បងប្អូន​ដែលមាន​លំនៅស្ថាន​តាម​ដងផ្លូវ​ខាងលើ​មានបំណង​ភ្ជាប់​សេវា​ទឹកស្អាត​សូម​ទំនាក់ទំនង​នៅ​ទីស្នាក់ការ​រដ្ឋាករទឹក​សៀមរាប​ដែលមាន​ទីតាំងនៅ​ខាងកើត​ស្ពាន​ព្រះរាជដំណាក់​ឬ​តាមរយៈ​ទូរស័ព្ទ​លេខ ០៦៣ ៩៦៤ ០២៤ ឬ ០១២ ៨៩៣ ៦៤០ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

​បច្ចុប្បន្ននេះ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​មាន​អតិថិជន​សរុប​១០១៣៦​អតិថិជន​និង​មាន​សមត្ថភាព​ផលិត​ទឹក​ប្រចាំថ្ងៃ​៣០.០០០​ម៉ែត្រគូប​/​ថ្ងៃ ៕S/

​រូបភាព​: រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​បន្ត​ត​បណ្ដាញ​ទឹកស្អាត ជូន​ដល់​ប្រជាពលរដ្ឋ​ដែក​រស់នៅក្នុង សង្កាត់​គោកចក សង្កាត់​ស្លក្រាម និង សង្កាត់ ស្វាយដង្គំ ៕​គូលែន​