​រណ្តៅ​មរណៈ​ឆក់យក​ជីវិត​ក្មេងប្រុស​ម្នាក់​នៅ​រមណីយ​ដ្ឋា​ន​សម្រស់​ខ្សាច់​សេកុង​

171
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​បើ​បាន​ទៅលេង​នៅ​រមណីយដ្ឋាន​សម្រស់​ខ្សាច់​សេកុង​ចំណុច​ដុង​តា​ដាំ​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​ខេត្តស្ទឹងត្រែង​សូម​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​បាត់បង់​ជីវិត​ព្រោះថា​មាន​ក្មេងប្រុស​ម្នាក់​ហើយ​បាន​បាត់​ខ្លួន​នៅ​ឧបទ្ទវហេតុ​លង់ទឹក​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​។​

ក្រោយពី​បាត់​ខ្លួន​មកទល់​ថ្ងៃទី​២០​ខែមករា​គេ​នៅ​មិនទាន់​រក​ក្មេង​លង់ទឹក​ឃើញ​នៅឡើយ​ទេ​។​ហេតុការណ៍​នោះគេ​និយាយថា​ក្មេង​បួន​នាក់​នាំគ្នា​ជិះទូក​លេង​សប្បាយរីករាយ​នៅក្នុង​ទន្លេ​នៃ​រមណីយដ្ឋាន​សម្រស់​ខ្សាច់​សេកុង​។​រមណីយដ្ឋាន​នោះ​គឺជា​កន្លែង​កម្សាន្ត​ដ៏​សម្បាយ​រីករាយ​និង​ជិត​ក្រុង​ទៀតផង​។​ប៉ុន្តែ​ចាប់ពី​មានការ​បូម​ខ្សាច់​ដែល​ផុស​ចេញពី​ផ្ទៃ​ទន្លេសេកុង​មាន​កន្លែង​ខ្លះ​រាក់​និង​ជ្រៅ​។​កន្លែង​ទឹក​ជ្រៅ​បណ្ដាលមកពី​មានការ​បូម​យក​ខ្សាច់​លក់​ទើប​ធ្វើឱ្យ​ឆ្នេ​ខ្សាច់​ក្លាយជា​រណ្តៅ​មរណៈ​។​

ប្រភព​បាន​និយាយថា​នៅ​គ្រានោះ​ពួកគេ​កំពុង​អុំទូក​លេង​ចុះ​ឡើងលើ​ផ្ទៃ​ទឹក​ក៏​ស្រាប់តែ​ទូក​ផ្អៀង​ទៅ​ឆ្វេង​ស្តាំ​រក​ក្រឡាប់​ធ្វើ​ឲ​ក្មេងៗ​ភ័យ​លោត​ចូលទៅក្នុង​ទឹក​។​គាប់​ជួន​ទឹក​ជ្រៅ​ហើយ​ក្មេង​មិនចេះ​ហែល​ទឹក​បណ្តាលឱ្យ​លង់ទឹក​បង្ក​ការភ្ញាក់ផ្អើល​។​អ្នកឃើញ​ហេតុការណ៍​ក៏បាន​ជួយសង្គ្រោះ​ទាន់ពេល​ចំនួន​៣​នាក់​។​ដោយឡែក​ក្មេង​ម្នាក់​បាត់​ខ្លួន​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​

ក្រោយពី​មាន​ក្មេង​លង់ទឹក​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​សារ​ថា​សូម​គោរព​ជូនដំណឹង​ដល់​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​មេត្តា​ចុះទៅពិនិត្យ​ទីតាំង​រមណីយដ្ឋាន​សម្រស់​ឆ្នេរ​ខ្សាច់​សេកុង​ផង​។​សូម​លោក​ប្រធាន​មន្ទីរ​ណែនាំ​ដល់​ម្ចាស់​រមណី​ដ្ឋា​ន​មួយ​នេះ​ឱ្យ​គាត់​កំណត់​តំបន់​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ជៀសវាង​មាន​ករណី​លង់ទឹក​ស្លាប់​ដូច​កាលពី​រសៀល​ថ្ងៃ​១៨​ខែមករា​ឆ្នាំ​២០២០​ពិតជា​សោកស្តាយ​ខ្លាំងណាស់​៕S/​