​រត់គេច​ពី​ខេត្តសៀមរាប​មក​ចាប់បាន​នៅ​ខេត្តបាត់ដំបង​ពីបទ​ជំរិត​ក្មេងស្រី​ទារប្រាក់​

808
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ស្នងការ​ខេត្តបាត់ដំបង​បាន​ចុះទៅ​សហការ​ជាមួយ​ស្នងការ​ខេត្តសៀមរាប​បើក​ប្រតិ​ប​តិ្ត​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ក្មេងស្រី​ទារប្រាក់​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​(​ប៉ូវ​អី )​ចំណុច​ស្តុ​ប​បេនឡាន​ចុង​កៅស៊ូ ភូមិ ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្ត សៀមរាប ៗ​

​លោក​អូន ហ្វៃ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​បស​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ វ៉ន ទីក (​ហៅ ទី​) ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​កម្មករ ធ្វើការ​នៅ​ប្រទេស​ថៃ​។ ចំណែក​កុមារី​រងគ្រោះ ឈ្មោះ ពន សុភា អាយុ ៩ ឆ្នាំ ភេទ ស្រី រស់នៅ​ជាមួយ​ម្តាយ ជា​កម្មករ​នៅ​ប្រទេស​ថៃ ។ សូម​បញ្ជក់​ផងដែរ​ថា ជនសង្ស័យ​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​នៅ​ចំនុច ច្រក​ឡែ​ម ជាប់​ព្រំដែន​ថៃ​នា ថ្ងៃ ទី​៣​ខែមិថុនា​នេះ​ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់គេច​មក​ខេត្តសៀមរាប​។​ពេលនេះ​សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​lS/

​រត់គេច​ពី​ខេត្តសៀមរាប​មក​ចាប់បាន​នៅ​ខេត្តបាត់ដំបង​ពីបទ​ជំរិត​ក្មេងស្រី​ទារប្រាក់​

#