​រថភ្លើង​កិន​បុរស​ម្នាក់​ស្លាប់​ដាច់​ក្បាល​ចេញពី​ស្មា ​នៅ​សង្កាត់​កន្ទោក​

446
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ហេតុការណ៍​មួយ​បាន​កើតឡើង​បន្ទាប់ពី​ប្រទះឃើញ​សាកសព​ក្នុង​សភាពដាច់​ក្បាល​ចេញពី​ដងខ្លួន​នៅលើ​ផ្លូវដែក​ដោយ​សាររ​ថ​ភ្លើង​កិន​ស្លាប់​។​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ស្ថិតនៅ​ក្នុងភូមិ​អង្គ សង្កាត់​កន្ទោក​ជើង ខណ្ឌ​កំបូល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ។​

​សាកសព​ឈ្មោះលី លាភ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរកម្មករយានដ្ឋាន​ជួសជុល​រថយន្ត ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើតភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។ មាន​ប្រពន្ធ​ឈ្មោះ យ៉េន ស៊ី​យ៉ាន អាយុ ៣៩​ឆ្នាំ មុខរបរកម្ម​ការិនីចក្រ មានកូន​ស្រី​ចំនួន​៤​នាក់ ស្នាក់នៅផ្ទះជួល​ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ក្បែរ​កន្លែងកើតហេតុ ។​

​តាម​ប្អូនថ្លៃរបស់​ជនរងគ្រោះ បានឱ្យដឹងថា កាលពី​ព្រលប់​ថ្ងៃទី​២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយ​សាច់ញាតិគ្នា​៣​នាក់ នាំគ្នា​ផឹកស្រា​ថ្នាំ អស់​កន្លះ​លីត្រ រួច​ក៏​ចែកផ្លូវ​គ្នាចូល​សម្រាក​រៀងខ្លួន ។​រីឯ​ជនរងគ្រោះក៏​គ្មានបងប្អូន ក្រុមការងារ​ណា​ចាប់អារម្មណ៍​ដែរ លុះដល់ព្រឹក​ឡើង​ថ្ងៃទី​២២ នេះ​ស្រាប់តែ​ប្រទះឃើញ សាកសព​ជនរងគ្រោះ​រថភ្លើង​កិនដាច់​ក្បាល​តែម្តង ។​

​តាម​ប្រជាពលរដ្ឋរស់នៅ ក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថា កាលពី​អំឡុង ម៉ោង​២​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២២​នេះ​មាន​រថភ្លើង​មួយ​ខ្សែ​បើក​ឆ្លងកាត់​លុះដល់​ព្រឹក​ឡើង​នេះ​ស្រាប់តែ​ប្រទះឃើញ​សាកសព​។​តាម​ការស្និដ្ឋាន​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​ស្លាប់​ដោយសាររថភ្លើង​កិន​ដាច់​ក្បាល បង្ក​ឱ្យ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​សមត្ថកិច្ច​ចុះទៅពិនិត្យ​ជាក់ស្តែង​៕S/​Ha