​រថភ្លើង​ទើប​រត់​១​សប្តាហ៍​ឡើងវិញ​លើកដំបូង​ត្រូវ​បុក​ជាមួយ​ឡាន​

533
ចែករម្លែក
  • 684
    Shares

ដោយ​៖​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​រថភ្លើង​បាត់ដំបង​-​សិរីសោភ័ណ​ទើប​រត់​១​សប្តាហ៍​ឡើងវិញ​លើកដំបូង ត្រូវ​បុក​គ្នា​ជាមួយ​ឡាន ។​ប្រភពពី​ទី​កើតហេតុ​ឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩​ថា​: ព័ត៌មាន​បឋម​កាលពី​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែមករា​ឆ្នៃ​២០១៩​លើផ្លូវ​ដែក​នៅ​ភូមិ​ភ្នំ​ឃុំ​អូរ​ប្រសាទ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​មាន​។​

​ករណី​រថភ្លើង​គ្រោះថ្នាក់​ចរាចរណ៍​និង​រថយន្ត​ដឹក​ថ្ម​ធុន​ធំ​បុក​គ្នា​ខណ​:​រថភ្លើង​រត់​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ហើយ​រថយន្ត​ធំ​ឆ្លងកាត់​ពី​លិចទៅ​កើត​ដឹក​ថ្ម​។​ឧ​ប​ទ្ទ​ហេតុ​នោះ​បណ្តាលឱ្យ​ខូចខាត​ធ្ងន់​ទាំងសងខាង​ដោយ​រថភ្លើង​ខ្ទេច​ក្បាល​១​ចំហៀង​ឯ​រថយន្ត​ក្រឡាប់​ធ្លាក់​ពី​ថ្ឋ​ល់​។​មន្ត្រី​សមត្ថកិច្ច​ឃុំ​អូរ​ប្រាសាទ​ឱ្យដឹងថា​:​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មកពី​រថយន្ត​ធំ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​អត់​ប្រុងប្រយ័ត្ន​។​ព្រោះ​រថភ្លើង​រត់​លើផ្លូវ​ដែក​គ្មាន​ល​ទ្ឌ​ភាព​គេច​ពី​ឧបសគ្គ​ឡើយ​។​

​រថយន្ត​ធុន​ធំ​នោះ​ម៉ាក់​CNHTC ពណ៌​ឈាមជ្រូក ផលិត​នៅ​ប្រទេស​ចិន ស្លាក​លេខ​ក្រុមហ៊ុន​AT3-0798​។​ចំណែក​រថភ្លើង​ម៉ាក​BB​អូស​ទូរ​អ្នកដំណើរ​២​និង​ទូរ​ការ​១​។​ករណីនេះ​ភាគី​ខ្សែ​រថយន្ត​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​វ៉េ​និង​ភាគី​ក្រុមហ៊ុន​ចិន​ដែល​ស៊ីឈ្នួល​ដឹក​ដី​និង​ថ្ម​សម្រាប់​ក​ម្រោ​ង​សំណង់​លើកកម្ពស់​អភិវឌ្ឍន៍​ផ្លូវជាតិ​លេខ​៥​បាន​ទាក់​ទង់​គ្នា​ដើម្បី​ដោះស្រាយ​។​ប៉ុន្តែ​មន្ត្រីនគរបាល​ចារ​ចរណ៍​ស្រុក​និង​ខេត្ត​ក៏ដូចជា​ភាគី​ទាំង​២​ខាងលើ បដិសេធ​មិន​ផ្តល់ព័ត៌មាន​ដល់​អ្នកកាសែត​ឡើយ ។​

​សូម​រំលឹកថា​ខ្សែ​រថភ្លើង​ប៉ោយប៉ែត​-​សិរីសោភ័ណ​-​បាត់ដំបង​បាន​ផ្អាក​រត់​តាំងពី​ខែ​១០​ឆ្នាំ​២០១៨​មកម្ល៉េះ​។​ក្រោយ​ទឹកជំនន់​លិច​ផ្លូវ​រថយន្ត​ដឹកនាំ​ពី​អាង​នៅ​ម្តុំ​អាង​អូរ​ខៃ​ដន​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​បំផ្លាញ​ផ្លូវដែក​ផង​និង​ដោយ​ខ្វះ​ក្បាលរថភ្លើង​ផង​។​លុះដល់​ផ្តើម​រត់ឡើង​វិញ​លើកដំបូង​នេះ​ក៏​ជួប​គ្រោះថ្នាក់​តែម្តង​៕S/